កម្រងរូបភាព
ខេត្តស្ទឹងត្រែង" (Steung Treng Province)÷
ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឥសាននៃប្រទេសកម្ពុជា។ ខេត្តស្ទឹងត្រែង មានផ្ទៃក្រឡា 11,092 គម² និងមានប្រជាជនចំនួន 111,000 នាក់ (2008)។ ខេត្តស្ទឹងត្រែង ចែកជា 5 ក្រុងនិងស្រុក ដូចខាងក្រោម÷
1- ក្រុងស្ទឹងត្រែង 3- ស្រុកសៀមបូក 5- ស្រុកថាឡាបរិវ៉ាត់
2- ស្រុកសេសាន 4- ស្រុកសៀមប៉ាង
បើគេធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តស្ទឹងត្រែង គេអាចធ្វើដំណើរ តាមផ្លូវជាតិមួយចំនួនដូចខាងក្រោម÷
>> ផ្លូវជាតិលេខ6 > ផ្លូវជាតិលេខ7: ដោយចេញពីស្ពានជ្រោយចង្វារ ទៅទិសខាងជើង ឆ្លងកាត់ទឹកដីខេត្តកណ្តាល ទីរួមខេត្តកំពង់ចាម ទីរួមខេត្តត្បូងឃ្មុំ និងទីរួមខេត្តក្រចេះ។ ពីរាជធានីភ្នំពេញ ដល់ទីរួម ខេត្តស្ទឹងត្រែង តាមផ្លូវនេះមានចម្ងាយប្រមាណ 455Km។
>> ផ្លូវជាតិលេខ6 > ផ្លូវជាតិលេខ8 > ផ្លូវជាតិលេខ7: ដោយចេញពី ស្ពានជ្រោយចង្វារ ទៅទិសខាងជើង ឆ្លងស្ពានព្រែកតាមាក់ ធ្វើដំណើរ ពេញផ្លូវជាតិលេខ8 កាត់ទឹកដីខេត្តព្រៃវែង ដល់ផ្លូវជាតិលេខ7 ត្រង់ ស្រុកពញាក្រែក បន្ទាប់មកធ្វើដំណើរបន្តដូចផ្លូវទី1ដែរ។
តាំងពីមានផ្លូវជាតិលេខ8មក ការធ្វើដំណើរតាមផ្លូវនេះ ទៅកាន់ខេត្ត ភូមិភាគឥសាន មានចម្ងាយខ្លីជាងមុន។

រាជធានី/ខេត្តទាំង២៥ នៃប្រទេសកម្ពុជា

ស្ពានសេកុង (ឆ្លងកាត់ទន្លេសេកុង) ក្បែរទីរួមខេត្តស្ទឹងត្រែង

ល្បាក់ខោន នៃទន្លេមេគង្គ ដែលជាព្រំប្រទល់រវាងកម្ពុជា-ឡាវ

ទេសភាពតំបន់ដីសើម (Wetland) នៃខេត្តស្ទឹងត្រែង


ស្ពានមេគង្គស្ទឹងត្រែង (ឆ្លងកាត់ទន្លេមេគង្គ) ក្បែរទីរួមខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ជាខេត្តមួយទៀតដែលជាជម្រកផ្សោតទឹកសាប បន្ទាប់ពីខេត្តក្រចេះ


ទិដ្ឋភាពស្ពានសេកុង
ប្រភពព័ត៌មានពី ចំណេះដឹងភូមិវិទ្យា - Understanding Geography