កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ រវាងរដ្ឋបាលខេត្តស្ទឹងត្រែងជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន

ស្ទឹងត្រែង៖ក្នុងស្មារតីជួយជំរុញគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតី ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង មន្ត្រីគ្រប់គ្រងគម្រោង (PMU) តំណាង ទីប្រឹក្សាបច្ចេកទេសគម្រោង និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណះអភិបាលខេត្តស្ទឹងត្រែង នាយករងរដ្ឋបាលសាលាខេត្តលោកអភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីអនុវត្តគម្រោង (PIU) និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ ក្រុងរបៀង៤ ដែលប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។

ថ្លែងបើកអង្គប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង មានមតិស្វាគមន៍យ៉ាងកក់ក្តៅនឹងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ក្រុងរបៀប៤ របស់យើងទទួលបានជោគជ័យផ្លែផ្កាល្អប្រសើរនៅពេលនេះ។

ឯកឧត្តមអភិបាលខេត្តបានបន្តរថា គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង រួមមានការងាររៀបចំ បណ្តាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះសម្អាតទឹកកខ្វក់ និងទីលានទុកដាក់សំរាមជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្ស ពិសិដ្ឋ បានមានប្រសាសន៍ថា ក្នុងដំណើរការអភិវឌ្ឍន៍នៅក្នុងសង្គមតែងតែមានជួបនូវផលប៉ះពាល់ខ្លះទៅដល់បងប្អូនប្រជាពលរដ្ឋដូច្នោះហើយឯកឧត្តមក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបនូវផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោជន៍ក្នុងគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានការជីកដីដាក់បង្កប់លូតាមបណ្ដាផ្លូវមួយចំនួននៃក្រុងស្ទឹងត្រែងសូមមេត្តាយោគយល់និងអធ្យាស្រ័យដោយក្តីអនុគ្រោះ។

ក្នុងនោះដែលោក សាយ កុសល បានមានប្រសាសន៍ថាក្នុងនាមអភិបាលក្រុងស្ទឹងត្រែងក៏តែងតែបានធ្វើការពន្យល់និងបកស្រាយទៅតាមកិច្ចប្រជុំនានារួមមានកិច្ចប្រជុំក្រុមប្រឹក្សាក្រុង តាមការចុះមូលដ្ឋាន តាមការពិនិត្យគម្រោងផ្លូវ ក៏ដូចជាការអភិវឌ្ឍន៍គម្រោងផ្សេងៗនៅជុំវិញក្រុងគឺតែងតែរមានការជូនដំណឹងទៅខាងក្រុមហ៊ុនអនុវត្តដើម្បីឲ្យធ្វើកិច្ចការប្រព័ន្ធលូច្រោះទឹកកខ្វក់ឲ្យបានរួចរាល់ជាមុនទើបគម្រោងក្រុងនិងអនុវត្តទៅតាមក្រោយដើម្បីជៀសវាងការធ្វើរួចរាល់មានការកាយសាឡើងវិញ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង