កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំខួបលើកទី៧៣ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា

ស្ទឹងត្រែង៖នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤នេះនៅមន្ទីគណបក្សប្រជាជន បានបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី២៨ ខែមិថុនាឆ្នាំ ២០២៤ ខាងមុខនេះ អោយមានភាពរលូន និងសប្បាយរីករាយ ។ដែលកិច្ចប្រជុំនេះដែរដឹកនាំដោយ លោក សុី សួន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត នឹងមានកាចូលរួមប្រជុំដោយ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន អនុប្រធានគណបក្សស្រុក ប្រធានអនុប្រធានសាខាបក្សមន្ទីរជាច្រើនរូប។

ថ្លែងមានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ស៊ី សួន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តបានមានប្រសាសន៍ពិភាក្សា ទៅលើការរៀបចំ លិខិតអញ្ជើញទៅដល់សមាសភាពគណបក្សប្រជាជនថ្នាក់ជាតិ គណបក្សតាមបណ្ដាក្រុងស្រុកនិងគណបក្សតាមមន្ទីរអង្គភាពជុំវិញខេត្ត។ នឹងត្រូវត្រៀមលក្ខណៈតុបតែងសំអាតទីតាំងប្រារព្ធពិធី នឹងត្រូវជ្រើសរើសទីកន្លែងឲ្យបានធំទូលាយសម្រាប់ទទួលសមាជិកសមាជិកាអ្នកចូលរួមដែលមានចំនួនសរុបប្រមាណជាង២០០០ នាក់។

ក្នុងនោះដែរលោក ស៊ី សួន ក៏បានមានការផ្ដាំផ្ញើនិងសំណូមពរឲ្យមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យដើម្បីអាចដោះស្រាយទាន់ពេលវេលានូវបញ្ហាសុខភាពជាយថាហេតុណាមួយនឹងកងកំលាំង សមត្ថកិច្ច សំរាប់រៀបចំសណ្តាប់ធ្នាប់ សន្តិសុខសម្រាប់សំរួលនឹងបញ្ជៀសវាងរាល់ការកកស្ទះចរាចរណ៍ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាពនៅក្នុងអង្គរពិធីទាំងមូលផងដែរ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង