កិច្ចប្រជុំពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុញចាញ់


ខេត្តស្ទឹងត្រែង៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិសេសមួយ ពាក់ព័ន្ធនិង ការឈានទៅរកការលុបបំបាត់ជំងឺគ្រុញចាញ់ ឆ្នាំ២០២៣ ។

កិច្ចប្រជុំ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរសុខាភិបាល និងមានការអញ្ជើញចូលរួមពី សំណាក់មន្រ្តី នៃមន្ទីរអង្គភាពដែលពាក់ព័ន្ធ។

លោក វេជ្ជបណ្ឌិត វិន រ៉ាវុឌ្ឍន៍ ប្រធានការិយាល័យបង្កា និងគ្រប់គ្រងជំងឺបានឱ្យដឹងថា ការប្រជុំពិភាក្សានេះ គឺដើម្បីរកវិធានការនៃការលុបបំបាត់ទាំងស្រុងនៃជំងឺគ្រុនចាញ់នៅឆ្នាំ២០២៣ ដោយមានផែនការបន្តអនុវត្តន៍វិធានការអង្គេតសំបុកចម្លង ការចែកមុងបន្តដល់ក្រុមគោលដៅ ការផ្គត់ផ្គង់សម្ភារៈ បិរក្ខាផ្សេង សម្រាប់ការងារប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនចាញ់ដល់ក្រុមគោលដៅ អនុវត្តផែនការលុបបំបាត់ ជំងឺគ្រុនចាញ់៣ឆ្នាំបន្តទៀតរបស់គម្រោង RAI3E និងបន្តលុបបំបាត់មេរោគផ្លាស្មូយូម ហ្វាស៊ី ប៉ារ៉ូម នៅឆ្នាំ ២០២៣។

លោកប្រធានការិយាល័យបង្កា និងគ្រប់គ្រងជំងឺបានបញ្ជាក់ថា ៖ ជំងឺគ្រុនចាញ់ នៃការប្រៀបធៀប ក្នុងខែមករា កុម្ភៈ ឆ្នាំ២០២០ មានចំនួន១៣២ករណី ហើយនៅក្នុងឆ្នាំ២០២១ ក្នុងខែមករា និងខែកុម្ភៈ ដូច គ្នា គឺមានការថយចុះ មានចំនួនតែ៥៣ករណី។

លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា ដើម្បីឈានទៅរកការបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៣ វិធានការទាំងឡាយដែលក្រសួងសុខាភិបាលបានដាក់ចេញ គឺក្រុមការងារសុខា ភិ បាល ឱ្យសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋានត្រូវធ្វើយ៉ាងណាកាត់ផ្តាច់ប្រភពចម្លង និងកាត់ផ្តាច់ភ្នាក់ងារចម្លង ហើយអ្វីដែលបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម ទាំងប្រពលរដ្ឋ អាជ្ញាមូលដ្ឋានទាំងអស់ត្រូវមានការចូលសហការគ្នា កាត់ផ្តាច់ប្រភពចម្លង និងកាត់ផ្តាច់ភ្នាក់ងារចម្លងនេះ។

លោក ដួង ពៅ អភិបាលរងខេត្ត បានកោតសរសើដល់មន្រ្តីសុខាភិបាលដែលបានខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនចាញ់ គឺមានការធ្លាក់ចុះ។ ដែល នៅឆ្នាំ២០២០ មាន១៣២ករណី ហើយនៅ ឆ្នាំ២០២១នេះ មានតែ៥៣ករណីប៉ុណ្ណោះ ហើយជម្រុញលើកទឹកចិត្តបន្ថែមទៀត ឱ្យមន្រ្តីមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានការសហការណ៍ ក្នុងការលុបបំបាត់ នៃជំងឺគ្រុនចាញ់ ដោយជម្រុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ុងឱ្យបានត្រឹមត្រូវ ការសម្អាតអនាម័យ ដើម្បីកាត់ផ្តាច់ ប្រភពចម្លង និងភ្នាក់ងារចម្លង៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង