កិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ស្តីពីការពង្រឹងនិតិវិធីព្រហ្មទណ្ឌ បញ្ហាប្រឈម និងដំណោះស្រាយ


ខេត្តស្ទឹងត្រែង៖
ដើម្បីលើកកំពស់គុណតំលៃ នៃវិស័យយុត្តិធម៌ឱ្យកាន់តែរឹងមាំ និងផ្តល់ភាពជឿជាក់ ដល់ប្រជាជនគ្រប់ស្រទាប់ វណ្ណៈ ក្នុងស្នារតីស្វែងយល់ពីនិតិវិធីច្បាប់។ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំរួមជាមួយមន្រ្តីនគរបាលយុត្តិធម៌ទូទាំងខេត្តស្ទឹងត្រែង និងមន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
ការរៀបចំប្រជុំនៅព្រឹកថ្ងៃដដែលនោះ ក្រោមអធិបតីភាព ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង។
ឯកឧត្តម កែវ សុធា មានប្រសាសន៍ថា៖ កិច្ចប្រជុំជាមួយមន្រ្តីនរគបាលយុទ្ធធម៌ ដើម្បីបញ្រ្ជាបព័ត៌មានក្នុងការបង្រ្កាប ទប់ស្កាត់និងផ្សព្វ ផ្សាយអប់រំដល់ប្រជាជនកុំឱ្យប្រព្រឹត្តអំពើល្មើសច្បាប់នាំឱ្យការអន្តរាយខ្លួននិងក្រុមគ្រួសារជាពិសេសត្រូវជៀសឱ្យ ឆ្ងាយអំពីអំពើល្មើសដែលសង្គមស្អប់ខ្ពើម។
និងមានសារៈសំខាន់ខ្លាំងដោយលើការពិភាក្សាលំអិតទៅលើនិតិវិធីនៃការកសាងសំណុំរឿងនៃអំពើល្មើសផ្សេងៗ ដើម្បីប្រតិបត្តិច្បាប់ឱ្យមានគុណភាពកាន់តែល្អប្រសើរ យល់ពីទុក្ខលំបាក់របស់ប្រជាជន ហើយនិងឆ្លើយតបទៅនិងសំណូមពររបស់ប្រជាជន។
ឯកឧត្តម ព្រះរាជអាជ្ញា បន្តមានប្រសាសន៍ថា៖
កិច្ចសំខាន់បំផុតដែលរាជរដ្ឋាភិបាលដាក់ជូន ត្រូវយកចិត្តទុកដាក់ បញ្ហាគ្រឿងញៀន ដែលបុស្តិ៍រដ្ឋបាលទាំងអស់ត្រូវតែស្វែងយល់ និងធ្វើការបង្រ្កាប។ ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រោះថ្នាក់ចរាចរ ទោះបីខេត្តស្ទឹងត្រែងមិនកើតឡើងករណីគ្រោះថ្នាក់ចរាចរ ប៉ុន្តែត្រូវតែរំលឹកឡើងវិញ។ និងចំនុចទី៣បញ្ហាក្មេងទំនើងដែលសម្តេចធិបតី បានយកចិត្តទុកដាក់ខ្លាំង ដែលបញ្ហាក្មេងទំនើង ដោយកំណត់ឱ្យច្បាស់នូវមុខសញ្ញាក្មេងទំនើង ដែលប៉ុសន្តិ៍រដ្ឋបាលទាំងអស់ត្រូវយល់ដឹងពី មុខសញ្ញាដែលបង្កចលចលាចល បង្កភាពអុកឡុកប៉ះពាល់ដល់សុខសន្តិភាព ប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង