កិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤

ស្ទឹងត្រែង ៖ នារសៀលថៃ្ងទី២១ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត និងទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តិនៅសាលប្រជុំសាលាខេត្ត។
ដោយផ្អែកតាមបទប្បញ្ញត្តិមាត្រា៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់តំណែង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានរបៀបវារៈសំខាន់ៗរួមមាន៖
១.ការផ្សព្វផ្សាយអំពីសេចក្តីណែនាំ លេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
២.ការពិភាក្សាផ្ដួចផ្ដើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល ១២ខែ បន្តបន្ទាប់ ក្នុងអាណត្តិទី៤ ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី២
៣.របាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារ នៃរដ្ឋបាលខេត្ត នៅក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងការងារសេសសល់ និងទិសដៅការងារ រយៈពេល ៣ខែ ដែលត្រូវអនុវត្តបន្ត
៤.បញ្ហាផ្សេងៗ៖ ការផ្សព្វផ្សាយអំពីសេចក្តីណែនាំ លេខ០០៧ សណន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១
របស់ក្រសួងមហាផ្ទៃ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានថ្លែងជំរុញដល់មន្ត្រីអង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តការខិតខំប្រឹងប្រែងយកចិត្តដាក់ថែមទៀតក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ត្រូវធ្វើយ៉ាងណាដើម្បីជំរុញឱ្យការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាដែលបានដាក់ចេញ។

ជាមួយគ្នានោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តពង្រឹងការងារថែរក្សាសន្តិសុខសុវត្ថិភាពពិសេសបង្ក្រាបបទល្មើសក្នុងនោះមានក្រុមក្មេងទំនើង ការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីមូលដ្ឋាន និងក្តាប់ឱ្យបាននូវរាល់សភាពការណ៍នានាដែលកើតមានតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
និងត្រូវបន្តចុះផ្យព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវរៀបចំវេទិកាសាធារណ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងបន្តជំរុញចលនាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនិងការបំរើសេវាសាធារណឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បន្ថែមពីនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំរុញដល់អាជ្ញាធរដែនដីមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះពិនិត្យតាមដានការងារបង្កបងើ្កនផលរបស់ប្រជាកសិករក្នុងរដូវវស្សា និងស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ ដើម្បីងាយស្រួលក្នុងការចុះជួយពួកគាត់បានទាន់ពេលវេលាប្រសិនបើមានបញ្ហាប្រឈមណាមួយ កើតឡើង៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង