កំលាំងមានសម្ថកិច្ច ឃាត់ខ្លួនមនុស្សជាង២០នាក់ បំពានបំរាមគោចរ ដែលបានដាក់ចេញដោយរដ្ឋបាលខេត្ត ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង



ខេត្តស្ទឹងត្រែង៖ ដោយយោងតាមសេចក្តីសម្រេចលេខ ០៣៥/២១ សសរ នៃការដាក់ចេញគោលការណ៍អនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង កំលាំងមានសមត្ថកិច្ច រួមមាន កំលាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្ត កំលាំងកងរាជអាវុធហត្ថខេត្ត និង មន្រ្តី រដ្ឋបាលក្រុង បានចុះអនុវត្ត នៃអប់រំណែនាំ ដល់ប្រជាពលរដ្ឋ។

ខណៈនោះក៏មានការឃាត់ខ្លួន មនុស្សចំនួនជាង២០នាក់ ក្នុងនោះមានជនសង្ស័យជក់គ្រឿងញៀន៩នាក់ ផងដែរ។ ជនសង្ស័យជនគ្រឿងញៀន៩នាក់ ត្រូវបានសមត្ថកិច្ចសួរនាំ និងបង្កសំនុំរឿងទៅ តាមនិតិវិធី ដោយឡែកមនុស្សជាង១០នាក់ ដែលល្មើស បំរាមគោចរ ដាក់ចេញដោយ រដ្ឋបាលខេត្ត សមត្ថកិច្ច អប់រំណែនាំ ឱ្យធ្វើកិច្ចសន្យា ។

ខណៈពេលចុះអប់រំដល់បងប្អូនប្រជាពលរដ្ឋ តាមភោជ្ជនីយដ្ឋាន តូបលក់អាហារនានា ហាងលក់គ្រឿងស្រវឹង គឺសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ និងអាជីករ មួយចំនួនធំមានកិច្ចសហការណ៍ល្អជាមួយនិងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ហើយមានមួយចំនួនតូចតែប៉ុណ្ណោះ ដែលបំពានលើវិធានរដ្ឋបាល ។ ទោះបីជាមានការជូនដំណឹង ផ្សព្វផ្សាយតាំងពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃនេះ។

ដោយសារមានការព្រួយបារម្មណ៍នៃការរាលដាល ជំងឺកូវីដ១៩ ចូលក្នុងភូមិសាស្រ្តខេត្ត ស្ទឹងត្រែង រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចបន្តទៀត គឺលេខ ០៣៩/២១ សសរ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃទៀត ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ទៅលើការផ្អាក់ ជា បណ្តោះអាសន្ន សកម្មភាពអាជីកម្ម លក់ដូរជាតូបអាហារ ភេសជ្ជៈ អាហារដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ ភោជនីយដ្ឋាន និងផ្អាក់ជាបណ្តោះអាសន្នចំពោះ ការធ្វើចរាចរក្នុងភូមិ សាស្រ្តខេត្តស្ទឹងត្រែង ដើម្បីជៀសវាងការប្រមូលផ្តុំ ការជួបជុំទទួលទានអាហារ ភេសជ្ជៈ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ។

ការដាក់ចេញសេចក្តីសម្រេចលេខ០៣៥ និងសេចក្តីសម្រេចបន្តលេខ០៣៩ ហើយ និងការចុះអនុវត្តផ្ទាល់ របស់កំលាំងមានសមត្ថកិច្ច សង្ឃឹមថា ប្រជាពលរដ្ឋ និងបងប្អូន អាជីវករទាំងអស់ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង និងទទួលការសហការល្អ តាមវិធាន រដ្ឋបាល វិធានសុខាភិបាល និងសារសំខាន់របស់សម្តេចតេជោ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ និងជំងឺដ៏កាចសាហាវ គ្មានការរាលដាលចូលក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង