ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្លង់គោល ប្រើប្រាស់ដីស្រុកសៀមប៉ាង និងស្រុកសៀមបូក នៃ ខេត្តស្ទឹងត្រែង


ស្ទឹងត្រែង ៖  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្លង់គោល ប្រើប្រាស់ដីស្រុកសៀមប៉ាង និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចក្ខុវិស័យ ឆ្នាំ២០២៤ ។

សិក្ខាសាលាបានប្រព្រឹត្តទៅ មានរយៈពេល ២ ថ្ងៃ  ធ្វើឡើងនៅសាលប្រជុំសាលា ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក សេង ប៊ុនឌឿន ប្រធាននាយកដ្ឋានរៀបចំដែនដី និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្ម ថ្នាក់ជាតិ  និង លោក ប៉ែន លីណាត អភិបាលរងខេត្ត  សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ដែលជា ប្រធាន អនុប្រធានមន្ទីរ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

បន្ទាប់ពី លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តស្ទឹងត្រែង ឡើងធ្វើរបាយការណ៍សង្ខេបក្នុងអង្គសិក្ខាសាលារួចមក លោក សេង ប៊ុនឌឿន ប្រធាននាយកដ្ឋានរៀបចំដែនដី បានមានប្រសាសន៍បញ្ជាក់ថា÷ ការរៀបចំសិក្ខាសាលានា ឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រមូលព័ត៌មាន នានា និង ស្ថានភាព ផ្ទៃដី ដែលប្រើប្រាស់ សម្រាប់ស្រុកទាំង ២ ។ ដោយក្នុងនោះ ក៏បានធ្វើបទបង្ហាញ អំពី
•សាវតារគម្រោងកសាងប្លង់គោលប្រើប្រាស់ដី ស្រុក ទាំង ២

  • ការធ្វើបច្ចុប្បន្នភាពទិន្នន័យ និងការវិភាគទិន្នន័យ
  • ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីស្រុកសៀមប៉ាង និង ស្រុកសៀមបូក ឆ្នាំ២០៤០
  • គោលបំណងអភិវឌ្ឍន៍រយៈពេលវែង គោលដៅ និងយុទ្ធសាស្ត្រ ជាដើម ។

ក្នុងនោះដែរលោក ប៉ែន លីណាត អភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងការិយាល័យភូមិបាល ក្នុងពេលធ្វើប្លង់គោលត្រូវកំណត់ឲ្យបានច្បាស់នៅលើផែនទី ភូមិសាស្ត្រនៃមូលដ្ឋានខ្លួន ដោយកំណត់ពីទំហំផ្លូវ ថ្នល់ អូរ ប្រឡាយ  ដែលឃុំ ស្រុករៀបចំទុកជាមុន។ដើមី្បឲ្យកិច្ចដំណើការចុះបញ្ជីដីធ្លីបានលឿន លោកក៏បានក្រើនរំលឹកដល់មន្ទីរជំនាញ និងមន្ទីរពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងប្រភេទដីធ្លីឲ្យបានច្បាស់លាស់ផងដែរ។

សូមបញ្ជាក់ថា ការសិក្សាស្តីពីប្លង់គោលប្រើប្រាស់ដីស្រុកសៀមប៉ាង និងស្រុកសៀមបូក  ចក្ខុវិស័យ ឆ្នាំ២០២៤ ក៏ជាផ្នែកមួយ នឹងជួយជំរុញឲ្យ មានការប្រែក្លាយសក្តានុពលដី មានជីវជាតិសម្បូរធនធានធម្មជាតិ រួមផ្សំជាមួយកត្តាភូមិសាស្ត្រផងឱ្យទៅជាការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាពមានគោលដៅរួម និងមានចរឹតអន្តរវិស័យ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង