ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ រៀបចំកម្មវិធីប្រកាសផ្សព្វផ្សាយ គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារនៅកម្ពុជា (FTC) នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានរៀបចំកម្មវិធីប្រកាសផ្សព្វផ្សាយ គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារនៅកម្ពុជា (FTC) ក្រោមធិបតីភាព លោក អេង រត្នមុនី អនុប្រធាននាយកដ្ឋានសហគ្រាសធុនតូច និង មធ្យម និង លោក ភឿន ស៊ីថាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្ទឹងត្រែង កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់អាជីវកម្ម សិប្បកម្ម និសិ្សត និងសិស្សានុសិស្ស ចូលរួមផងដែរ ។

លោក អេង រត្នមុនី អនុប្រធាននាយកដ្ឋានសហគ្រាសធុនតូច និង មធ្យម បានមានប្រសាសន៍ថា÷ ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលមួយ ដែលអគ្គនាយកដ្ឋានសហគ្រាធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ KIFRI បានធ្វើកម្មវិធីប្រកាសផ្សព្វផ្សាយ គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារនៅកម្ពុជា (FTC) នាឱកាសនេះ នៅខេត្តស្ទឹងត្រែង ។ គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ម្ហូបអាហារនៅកម្ពុជា Food Processing TASK Center in Cambodia ហៅកាត់ថា FTC ជាគម្រោងមួយ មាន រយៈពេល ៥ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៧ ក្រោមជំនួយ ឥតចំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ ដែលមានវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (Korea Institute for Advancement of Technology), វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (Korea Food Research Institute ) ជាអ្នកទទួលអនុវត្ត សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលមានអគ្គនាយកដ្ឋានសហគ្រាធុនតូចនិងមធ្យម និងសិប្បកម្ម និងវិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគោលបំណងសំខាន់របស់គម្រោងរួមមាន៖ ១. ជួយគាំទ្រដល់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលផលិត និងកែច្នៃម្ហូបអាហារទាំងអស់ទៅ លើគុណភាពលិតផល ការវេចខ្ចប់ ការរក្សាទុក..។
២. ជួយបង្ហាត់បង្រៀន និងការកែច្នៃនូវមុខផលិតផលថ្មីៗ ដោយមានឧបករណ៍សម្ភារៈ គ្រឿងម៉ាស៊ីន គ្រប់គ្រាន់សម្រាប់ការអនុវត្តផ្ទាល់ ។
៣. ជួយផ្តល់ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស នៅទីតាំងផលិតកម្មផ្ទាល់ នៅមជ្ឈមណ្ឌលផ្ទាល់។
៤. ជួយបណ្តុះបណ្តាលលើផ្នែកអនាម័យ គុណភាព ផលិតភាព សុវត្ថិភាព ស្តង់ដារទៅតាមតម្រូវការ។

ជាចុងបញ្ចប់ លោក អេង រត្នមុនី អនុប្រធាននាយកដ្ឋានសហគ្រាសធុនតូច និង មធ្យម បានបញ្ជាក់ថា÷ ក្នុងនាម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សូមថ្លែងនូវអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ រដ្ឋាភិបាល និងប្រជាជនកូរ៉េ វិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KIAT) វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងជាពិសេសចំពោះ Dr. Kim Youngchan នាយកគម្រោង FTC និងក្រុមការងារ កូរ៉េទាំងអស់ ដែលបានខិតខំប្រឹងប្រែងគៀងគរ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា លើគ្រប់វិស្វ័យ រយះពេលកន្លងមក និង លោកសង្ឃឹម និងជឿរជាក់ថា គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ម្ហូបអាហារនៅកម្ពុជា (FTC) និងរួមចំណែកលើកកំពស់ វិស័យម្ហូបអាហារនៅកម្ពុជា បង្កើតមុខផលិតផលថ្មីៗ បង្កើនការជឿរជាក់ ដើម្បីអាចប្រគួតប្រជែងក្នុងទីផ្សារក្នុងតំបន់ អន្តរជាតិ នាពេលដ៏ខ្លីខាងមុខ ។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង