ក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចបវរធិបតី និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋកំពុងរស់នៅក្នុងទីតាំងជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាលើកទី២។


ខេត្តស្ទឹងត្រែង៖
ប្រជាពលរដ្ឋប្រមាណជាជិត៧០០នាក់ មកពីភូមិសាស្រ្តភូមិឫទ្ធីសែនជ័យ ស្រុកបុរីអូរស្វាយសែនជ័យ ភាគច្រើន បានចេញមកសុំអន្តរាគមន៍ និងសម្របសម្រួល ពាក់ព័ន្ធដីធ្លីកំពុងរស់នៅ។ ហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងជាលើកទី២ លើវិធានការទប់ស្កាត់ ដកហូតដីព្រៃ និងដីកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងភូមិសាស្រ្តតំបន់អូរឃ្លៀង តំបន់ភូមិកញ្ចាញទឹក ភូមិ កញ្ចាញគោក ភូមិសំរោង ភូមិស្រែ សំបូរ ស្រុកសៀមប៉ាង និងភូមិឫទ្ធីសែនជ័យ១ ភូមិណាអូង ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ស្របពេលមានការស្នើសុំអន្តរាគមន៍ សម្របសម្រួលពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យនូវស្ថានភាពជាក់ស្តែង ក្នុងភូមិសាស្រ្តដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានជូនដំណឹងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ហើយរហូតដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំក្រុមការងារចុះសម្របសម្រួលនៅចំនុចភូមិសាស្រ្ត ភូមិឫទ្ធីសែនជ័យ ស្រុកបុរីអូរស្វាយសែនជ័យ។
នៅក្នុងពិធីជួបជុំថ្ងៃដដែលនោះ ប្រជាពលរដ្ឋប្រមាណជាជិត៧០០នាក់ តាមការបញ្ជាក់ពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត គឺមានការសម្របសម្រួលជំហ៊ានដំបូង ពីសំណាក់ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន និងពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ។
ឯកឧត្តម បណ្ឌិតនាយរងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ឡើងមានប្រសាសន៍ថា៖ ក្រុមការងារនិងដាក់ពេលវេលាណាមួយជាក់លាក់មកដោះស្រាយ ដោយប្រជាពលរដ្ឋត្រូវរក្សាភាពស្ងៀមស្ងាត់មិនប្រមូលផ្តុំគ្នាបង្កជាបញ្ហា មិនចាញ់បោកមេខ្យល់ចលនាណាមួយដែលធ្វើចលនាដោយខុសច្បាប់ មិនមានការសាងសង់ផ្ទះថ្មី និងមិនមានរៃអង្គាសបង់ឱ្យក្រុមណាមួយដែលមកយកលុយពីបងប្អូនដែលរស់នៅក្នុងតំបន់ភូមិសាស្រ្តដែលបានជូនដំណឹងរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយក្រុមការងារនិងត្រូវដោះស្រាយជាមួយគ្នា បន្តចុះធ្វើអត្តសញ្ញាណកម្មជូនបងប្អូនដល់ខ្នងផ្ទះ។
ស្រ្តីឈ្មោះ អិន យ៉ាន ជាប្រជាពលរដ្ឋនៅចំនុចភូមិសាស្រ្តភូមិឫទ្ធីសែនជ័យ៖
មានការសប្បាយចិត្តជាខ្លាំងដែលថ្នាក់ដឹកនាំបានចុះមកសម្របសម្រួលជាមួយប្រជាពលរដ្ឋ ចុះពិនិត្យមើលស្ថានភាពផ្ទាល់នៅភូមសាស្រ្តនេះ ដើម្បីដឹងពីសុខទុក្ខ ជីវភាព ការរស់នៅរបស់ពួកគាត់។
គូសបញ្ចាក់ថា៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបានចេញសេចក្តីជូនដំណឹងជាលើកទី២ ដែលក្រសួងបានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ២៦ពាន់៨៥៨ក្បៀស១៩១០ហិចតា ដែលមានបណ្ណសំគាល់សិទ្ធិកាន់កាប់អចនវត្ថុចំនួន៣១ក្បាលដី មានប្លង់រឹងចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង