រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនដល់សាធារណជនក្នុងខេត្ត និងក្រៅខេត្តមេត្តាជា្របថា៖
មកដល់ពេលវេលានេះ ខេត្តស្ទឹងត្រែង ពុំទាន់ទទួលបានគោលការណ៍ដឹកនំាំ និងដាក់ចេញនូវវិធានការណាមួយអោយមានការបិទការធ្វើដំណើរចេញចូលក្នុងមូលដ្ឋាន និងបិទផ្នែកណាមួយនៃខេត្តនៅឡើយទេ ពោលគឺការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល និងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានអោយបានម៉ឺងម៉ាំត់។ ទន្ទឹមនឹងនោះរដ្ឋបាលខេត្តក៍បានណែនំាអោយ ប្រជាពលរដ្ឋ សាធារណជន គ្រប់អ្នកពាក់ព័ន្ធ និងផ្នែកមានសមត្ថកិច្ចអនុវត្តវិធានការចត្តាឡីស័ក តាមស្មារតីសេចក្តីជូនដំណឹងលេខ១៧៥/២១ សជណ ចុះថ្ងៃទី២៤ ខែ មីនា ឆ្នំាំ ២០២១ រហូតមានការជូនដំណឹងថ្មី។
