គ្រឿ.ងញៀ.នជាង៧០០ គីឡូក្រាម បានដុ.តកំ.ទេ.ចចោល ក្នុងពិធីទិវារអន្តរជាតិប្រយុ.ទ្ធប្រឆាំ.ងគ្រឿ.ងញៀ.ន ២៦ មិថុនា ឆ្នាំ២០២៤


ខេត្តស្ទឹងត្រែង៖
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្វអបអរសាទរទិវាអន្តរជាតិ ២៦ មិថុនា នេះឡើង នៅឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកំពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ស្របពេលខេត្តស្ទឹងត្រែងយកទិវានេះដុតកំទេចគ្រឿងញៀនជាង៧០០គីឡូក្រាម ខណៈបង្រ្កាប និងរឹកអូសបទល្មើសនេះរយៈពេល១ឆ្នាំ។
ការប្រារព្វទិវានៅខេត្តស្ទឹងត្រែងក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។
ការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ កំលាំងប្រដាប់អាវុធ សិស្សនិស្សិត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ គឺជាសាក្សីឃើញនៅគ្រឿងញៀនដែលបានបង្រ្កាបកន្លងមកនៅខេត្តស្ទឹងត្រែង ហើយយកទិវានេះ ដុតកំទេចចោល និងជ្រាបកាន់តែច្បាស់ពីការគ្រោះថ្នាក់នៃគ្រឿងញៀន។
លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានបញ្ចាក់យ៉ាងច្បាស់ពីភាពចាំបាច់ដ៏មានសារៈសំខាន់នៃការប្រារព្វទិវានេះ ដើម្បីចូលរួមជាមួយពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា៖ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តថ្លែងបន្តថា៖
សំរាប់ថ្ងៃខាងមុខនិងធ្វើការពិនិត្យសារជាតិញៀន ដល់មន្រ្តីរាជការក្នុងខេត្តដើម្បីជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ហើយគណៈកម្មាធិការគ្រឿងញៀនបានចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់គោលដៅ ដែលជាសិស្ស និសិ្សត យុវជន យុវតី និងប្រជាពលរដ្ឋទូទៅ ដោយការប្រើប្រាស់បណ្តាញផ្សព្វផ្សាយព័ត៌មាន តាមរយៈវិទ្យុ ទូរទស្សន៍ រួមនិងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផលប៉ះពាល់ ក៏ដូចជាការគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងមានការសហការយ៉ាងសកម្មជាមួយមន្ទីរអង្គភាព អង្គការ សហគមជាតិ និងអនតរជាតិ វិស័យឯកជន។ នេះដោយការយោងតាមការរំលេចរបាយណ៍ពីសំណាក់ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្ត។
តាមការគូសបញ្ជាក់ពី ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានគូសបញ្ជាក់ថា៖ ករណីគ្រឿងញៀនមានចំនួន៣៤សំណុំរឿងក្នុងនោះដកហូត និងរឹបអូសគ្រឿងញៀនបានចំនួនទំងន់ ៧០២គីឡូក្រាមនិង១៣៦ក្បៀស១៨ក្រាមដែលតម្រូវយកមកដុតបំផ្លាញចោលនៅក្នុងពិធីប្រារព្វទិវានេះ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង