ទំព័រដើមផ្សេងៗ ផ្សេងៗព័ត៌មាន ទិវាមនុស្សចាស់នៅខេត្តស្ទឹងត្រែងត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ គាំទ្រសុខមាលភាពមនុស្សចាស់ គឺជាកាត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំទ្រសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមាជាតិនៅកម្ពុជា អត្ថបទ៖ មន្ទីរព័ត៍មាន ខេត្តស្ទឹងត្រែង Friday 4 October 2019 0 1964 FacebookTelegramPinterestPrint នៅបរិវេណពហុកីឡារដ្ឋានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងបានរៀបចំទិវាមនុស្សចាស់កម្ពុជាដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់អន្តរជាតិលើកទី២១ និងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធិភាពលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឲ្យកាន់តែប្រសើឡើង។ ទិវាមនុស្សចាស់ដែលមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងប្រារព្ធឡើងនាពេលនេះបានប្រព្រឹត្តទៅក្រោមអធបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញ និងចាស់ជរា ចំនួន៣០០នាក់។ លោក ស៊ា គឹមសែ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងបានឲ្យដឹងថាការប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២១នេះជាការបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានប្រយោជន៍ ព្រមទាំងបានផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាដល់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ លោកបន្តថាទិវាមនុស្សចាស់នេះក៏ជាការលើកំពស់ការយកចិត្តទុកដាក់ នូវសុខុមាលភាព ចំពោះមនុស្សវ័យចាស់នៅកម្ពុជាស្របតាមរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សអន្តរជាតិជាទិវារំលឹកដល់គុណណូបការៈដល់មនុស្សវ័យចាស់។លោកបញ្ជាក់ថាដើម្បីងាយស្រួលគ្រប់គ្រងនិងលើកកំពស់សុខុមាលភាពមនុស្សចាស់ក្នុងខេត្តមន្ទីរបានបង្កើតសមាគមមនុស្សចាស់ក្រោយពីមានកិច្ចសហការពីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងភូមិ ដោយបានជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់ឃុំសង្កាត់បានចំនួន៣៥សមាគម ដែមានសមាជិកសរុប២៦៥៤នាក់ ស្រី១៣៩៤នាក់។ ក្រោយពីសារលិខិតរបស់សម្តេចអគ្គមហាសេសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងមនុស្សចាស់អន្តជាតិលើកទី២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ការរៀបចំទិវាមនុស្សចាស់នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើមនុស្សវ័យចាស់ ពិសេសលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ឲ្យកាន់តែប្រសើឡើង និងលើកកម្ពស់គុណតម្លៃរបស់មនុស្សចាស់ឲ្យក្មេងជំនាន់ក្រោយបានមើលពីតម្លៃឥតគណនារបស់មនុស្សចាស់ ។ ឯកឧត្តម ម៉ុម សារឿន បន្ថែមថា មនុស្សចាស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានភាពរីកចំរើនដូចពេលបច្ចុប្បន្នតាមរយៈការ ការផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយបានរៀនសូត្រនិងយកទៅអនុវត្តតាម។ នាឱកាសនោះឯកឧត្តម អភិបាលខេត្តបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមបីបាច់ថែរក្សានិងផ្តល់តម្លៃដល់មនុស្សចាស់ ដែលបុព្វការីរបស់យើង។ ឆ្លៀតឱកាសនោះឯកឧត្តមបានចែកនូវវត្ថុអនុស្សាវរីយរួមមានមី១កេះ ភួយ១ ស្កសរ ទឹកត្រី និងត្រីខ១យួរ។ Share FacebookTelegramPinterestPrint Previous articleរដ្ឋបាលខេត្តស្ទឹងត្រែងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលប្រចាំខែកញ្ញនិងត្រីមាសទី៣ ឆ្នាំ២០១៩និងលើកទឹសដៅការងារបន្តNext articleច្បាស់ជាកក្រើក! ពិធីបុណ្យ <<ប្រណាំងទូក-ង ខេត្តស្ទឹងត្រែង» លើកទី៣ នឹងមកដល់ក្នុងពេលឆាប់ៗនេះ! អត្ថបទពាក់ព័ន្ធ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ឯកឧត្តម សរ សុពុត្រា អភិបាល បណ្តាញសង្គម24,160FansLike0SubscribersSubscribe អត្ថបទចុងក្រោយ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមអបអរសាទរខួបលើកទី៥០ ទិវារំដោះខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព័ត៌មាន មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណ:សម្រាប់ឆ្នាំ២០២៤_២០២៥ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកកក្តៅចំពោះប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា។ ព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥ Load more វិទ្យុស្ទឹងត្រែង