ពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវលេខ៦៤ ក្រុងស្ទឹងត្រែង តភ្ជាប់ទៅផ្លូវជាតិលេខ៧ខេត្តស្ទឹងត្រែង


ស្របនិងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ អាណត្តិទី៧នេះ ខេត្តស្ទឹងត្រែងបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ លើកកំពស់អភិបាលកិច្ចល្អ កាត់បន្ថយភាពក្រីក្រ នៅក្នុងសហគមន៍។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានជួសជុកផ្លូវមួយខ្សែប្រវែង១០០០ម៉ែ្រត ទទឹង១៨ម៉ែត្រ ក្រាលកៅស៊ូប្រភេទDBST លើកំណាត់ផ្លូវលេខ៦៤ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃដដែលនោះ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកការដ្ឋានផ្លូវដែលចាប់ផ្តើមជួសជុល គឺតភ្ជាប់ពីផ្លូវជាតិលេខ៧ ចូលមកក្រុងស្ទឹងត្រែង ដែលផែនការទៅមុខគឺស្ថាបនាជាផ្លូវភ្លោះសម្រួលការចរាចរ និងសោភ័ណ្ឌភាពក្រុង ហើយការកសាងបណ្តាញផ្លូវពីក្រុងស្ទឹងត្រែងរហូតជនបទ និងតភ្ជាប់ទៅតាមបណ្តាលខេត្តនានា គឺជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដឹកនាំឱ្យមានប្រសិទ្ធភាព លើការអភិវឌ្ឍ ជម្រុញសេដ្ឋកិច្ចជាតិមានការកើនឡើង ហើយនៅឆ្នាំ២០២៣ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ និងប្រែក្លាយឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍អំពាវនាវឱ្យប្រជាជនដែលនៅសងខាងផ្លូវសូមចូលរួមចំណែក មិនឱ្យមានការរំលោភលើដីចំណីផ្លូវមកធ្វើកម្មសិទ្ធ ធ្វើឱ្យមានការប៉ះពាល់ដល់ការងារជួសជុលផ្លូវ រឺស្ថាបនាផ្លូវ។ ការខិតខំរួមគ្នាប្រែក្លាយពីផ្លូវលំ មកផ្លូវចាក់បេតុជាដើម ដើម្បីការប្រើប្រាស់មាននិរន្តរភាព។
ឯកឧត្តមអភិបាលខេត្ត បានជម្រុញឱ្យអ្នកម៉ៅការផ្លូវមួយខ្សែនេះ ត្រូវយកចិត្តទុកស្ថាបនាផ្លូវនេះឱ្យមានគុណភាព បំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។
ទន្ទឹមនឹងការបើកដំណើរការស្ថាបនាផ្លូវកៅស៊ូ ១.០០០ម៉ែត្រ ទទឹង១៨ម៉ែត្រ ហើយកន្លងទៅថ្មីនេះ ខេត្ត ក្រុង និងសង្កាត់ក៏បានអនុវត្តគម្រោងស្ថាបនាផ្លូវបេតុង ជាច្រើនខ្សែ ព្រមទាំងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញបង្ហូរទឹក និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងស្ទឹងត្រែង មានប្រព័ន្ធទឹកស្អាត ទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង