ព្រះសង្ឃ និងថ្នាក់ដឹកនាំខេត្តធ្វើពិធីប្រោះព្រំ នៅស្ពានសេកុង និងស្ពានមេគង្គ


ខេត្តស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការនៃមន្ទីរអង្គភាពខេត្ត បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្ត ចម្រើនសិរីសួស្តី នៅស្ពានសេកុង និងស្ពានមេគង្គ ខេត្តស្ទឹងត្រែង។
ពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នមស្ការព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ជៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ចទទួលបានជោគជ័យ។
ក្នុងពិធីនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាពិសេសប្រជាពលរដ្ឋទូទៅ ទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសុំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានទាំង២ ជួបនូវសេចក្តីសុខសុវត្ថិភាព។
ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំខេត្ត បានប្រគេនទេយ្យទានដល់ ព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន ព្រមទាំងដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ មន្ត្រី រាជការ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ ។
គួររំលឹកផងដែរថា៖
ស្ពានមិត្តភាពកម្ពុជា-ចិនសេកុងស្ពានឆ្លងកាត់ទន្លេសេកុងដែលគេហៅថា «ស្ពានមិត្តភាពកម្ពុជា-ចិន» នេះមានប្រវែង ១.០៧៥ ម៉ែត្រ និង ទទឹងប្រវែង ១១ ម៉ែត្រ ឆ្លងកាត់ទន្លេសេកុង ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០០៨ ជាស្ពាននៅលើផ្លូវជាតិលេខ៧ ភ្ជាប់ទៅព្រំដែនកម្ពុជា ឡាវ។
ស្ពានមិត្តភាពកម្ពុជា ចិន មេគង្គ ឆ្លងកាត់ទន្លេមេគង្គ មានបណ្តោយប្រវែង១៧៣១ម៉ែត្រ ទទឹង១៣,៥ម៉ែត្រជាស្ពាន ភ្ជាប់លើផ្លូវជាតិលេខ៩ ទៅខេត្តព្រះវិហារ បានដាក់ឱ្យប្រើបា្រស់ជាផ្លូវការនៅព្រឹកថ្ងៃទី០១ មេសា ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង