ភូមិចំនួន២ នៃឃុំកោះសំពាយ ស្រុកសៀមបូក បានប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដី



ខេត្តស្ទឹងត្រែង៖ ភូមិកោះសំពាយ និងភូមិដំរីផុង ស្ថិតក្នុងឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រកាសជាតំបន់ធ្វើវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ។

ពិធីប្រកាសត្រូវបានធ្វើឡើងនៅពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ជា ថា រិទ្ធ អភិបាល រងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋទាំង២ភូមិ នៃឃុំកោះសំពាយ ។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត បានឲ្យដឹងថា៖ អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០០១ ដនស/សដ ស្ដីពីការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ យកមកអនុវត្ត សំរាប់តំបន់វិនិច្ឆ័យ ការវាស វែងនេះគឺមានជា៥តំណាក់កាល ដោយតំណាក់កាលទី១ ការកំណត់តំបន់វិនិច្ឆ័យ គឺជូន ដំណឹងផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ មានលក្ខណៈជាប្រព័ន្ធ តំណាក់កាល ទី២ កំណត់ ព្រំវាសវែងនិងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី តំណាក់កាលទី៣ បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ រយៈពេល១៥ថ្ងៃ ដើម្បីទុកលិទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងអ្នកដែលពាក់ព័ន្ធ ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គង តំណាក់កាលទី៤សម្រចលើឯកសារវិនិច្ឆ័យ គឺធ្វើរបាលពីលទ្ធផល នៃការបិទផ្សាយ ជា សាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ របស់គណៈកម្មការរដ្ឋបាល។ តំណក់កាលទី៥ចេញប័ណ្ណនិងចែកជូនម្ចាស់សាម៉ីខ្លួន។

លោកបន្ថែមថាការចុះបញ្ជីដីធ្លីគឺបានផ្តល់អត្ថប្រយោជន៍ច្រើដល់ប្រជាពលរដ្ឋ ជាពិសេសក្រោយពេលដីបានចុះបញ្ជីរួចរាល់ហើយ អាចលុបបំបាត់រាល់ទំនាសដីធ្លីទាំងឡាយដែលអាចនិងកើតមានឡើង និងការរំលោភបំពានពីបុគ្គលមានអំណាចជាដើម។

លោក ជា ថាវិទ្ធ អភិបាលរងខេត្តមានប្រសាសន៏ថា៖ ការវាស់វែង ដីជាប្រព័ន្ធ គឺជាការឆ្លើយតបនិងសំណូមពរ របស់បងប្អូន ប្រជាពលរដ្ឋ មន្ទីរជំនាញបាន ធ្វើការប្រកាសតំនប់វិនិច្ឆ័យជាបន្ត បន្ទាប់ជូន ប្រជាពលរដ្ឋ ដែលនេះគឺជា ការយក ចិត្ត ទុកដាក់ របស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលបច្ចុប្បន្ន។

 

លោកថាការចុះ បញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ មានសាសារៈសំខាន់ណាស់ ដើម្បីចេញប័ណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋ និង បញ្ជាក់ពីកម្មសិទ្ធិ ជាម្ចាស់ក្បាល់ដី ចំពោះប្រជាពលរដ្ឋ ណាដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាមា្ចស់ ពេញ លក្ខណៈ និងត្រូវបាន ការពារ ដោយច្បាប់។
ឆ្លៀតឱកាសនេះលោកភិបាលរងខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមសហការនិងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារវាស់វែង ដើម្បីឲ្យដំណើរការវាស់វែងប្រព្រឹត្តទៅដោយរលូត ។ ម៉្យាងទៀតចំពោះប្រជាពលរដ្ឋដែលមានដីមិនទាន់ឯកាសារគ្រប់គ្រាន់សូមប្រញាប់រួសរាន់ទាក់ទងអាជ្ញាធរពាក់ព័ន្ធជៀសវាងមានផលលំបាកដល់បងប្អូនប្រជាពលរដ្ឋនៅពេលក្រោយ។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង