មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំ «ប្រចាំឆមាសជាមួយគណៈកម្មការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និង គ្រួសារខ្មែរ>>

ស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ មន្ទីរកិច្ចការនារីខេត្ត បានបើកកិច្ចប្រជុំ «ប្រចាំឆមាសជាមួយគណៈកម្មការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និង គ្រួសារខ្មែរ »នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី អនុប្រធានកិត្តិយស លោកជំទាវ កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្ត លោកស្រី សន សុខា ប្រធានមន្ទីកិច្ចការនារីខេត្ត ដោយមានការចូលរួមពី សំណាកលោកលោកស្រីប្រធាន អនុប្រធាន សមាជិក គណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម ជាច្រើនរូប។

មានប្រសាសន៍បើកក្នុងកិច្ចប្រជុំ លោកស្រី កែវ សាវឿន អភិបាលរងខេត្ត បានបញ្ជាក់ថា ÷ «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងការលុបបំបាត់ នូវភាពអសកម្មទាំងឡាយក្នុងសង្គម គឺជាការងារអប់រំសង្គម ដែលមានភាពលំបាក ស្មុគស្មាញ ហើយការងារនេះ មិនអាចអនុវត្តដោយក្រសួង ឬស្ថាប័នណាមួយ ដោយឡែកបានទេ»។

ក្នុងន័យនេះ លោកស្រី អភិបាលរងខេត្តបានបន្តថា÷ យើងត្រូវការឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ទាំងស្ថាប័ននីតិបញ្ញតិ្ត នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ផ្នែកឯកជន ក៏ដូចជាប្រជាជនគ្រប់រូប។

លោកស្រី កែវ សាវឿន បានបន្ថែមទៀតថា÷ ជាមួយនេះដែរ ការងារសីលធម៌សង្គម គឺជាការងារដែលពាក់ព័ន្ធ ដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិត របស់ប្រជាជន និងជាការងារមួយ ដែលមិនអាចធ្វើដោយតក់ក្រហល់ ហើយសម្រេចបានជោគជ័យ នៅក្នុងរយៈពេលខ្លីបានឡើយ។

លោកស្រីបញ្ជាក់ថា ការងារនេះ ទាមទារនូវពេលវេលា គួបផ្សំនឹងទស្សនៈរួមរបស់សង្គម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់មជ្ឈដ្ឋាននៅគ្រប់កម្រិត ដោយបន្តលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលជាកត្តារួមចំណែកធ្វើឲ្យមានសមធម៌ បរិយាប័ន្ន សុខុមាលភាពគ្រួសារ និងសង្គម។

គូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងពិនិត្យមើលឡើងវិញ លើវឌ្ឍនភាពបញ្ហាប្រឈម និងមេរៀនបទពិសោធន៍ ដែលបានមកពីការអនុវត្តការងារ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ប្រចាំឆមាស និងលើកទិសដៅការងារបន្ត៕ និង ដើម្បីពង្រឹងឡើងវិញនូវតួនាទី ភារៈកិច្ច រចនាសម្ព័ន របស់គណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ហើយរំលឹកឡើងវិញនូវអនុសាសន៍៦ចំនុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង