មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណ:សម្រាប់ឆ្នាំ២០២៤_២០២៥

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាងឲ្យឯកឧត្តម អភិបាលខេត្ត និង លោក បុិច ជិន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណះសម្រាប់ឆ្នាំ២០២៤_២០២៥ ។ ដោយកិច្ចប្រជុំ បានប្រព្រឹត្តទៅ មានការចូលរួមដោយ ប្រធានការិយាល័យគណនេយ្យ ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល និងប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ មន្ទីរអប់រំយុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង/ស្រុក លោកនាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ និងហិរញឹក មកពីបណ្តារក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តស្ទឹងត្រែង ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានលើកឡើងថា កិច្ចប្រជុំនេះផងដែរមានគោលបំណងពិភាក្សាគ្នាដើម្បីរៀបចំឯកសារសំខាន់ៗមួយចំនួនដែលទាក់ទងទៅនឹងការប្រើប្រាស់របបប្រាក់ម៉ោង ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ណែនាំនៃអនុក្រិតរបស់ក្រសួងអប់រំយុវជននិងកីឡា និងស្របទៅតាម គោលការណ៍ណែនាំ នៃយុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ទាក់ទងទៅនឹងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស កំណែទម្រង់រដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ ក្នុងនោះមានគោលបំណងសំខាន់គឺ ដើម្បីផ្ដល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបទៅដោយចំណេះដឹងពុទ្ធិ និងភាពប៉ិនប្រសប់ផងដែរ ។

ក្នុងនោះ ឯកឧត្តម អភិបាលរងខេត្តស្ទឹងត្រែង បានបន្តទៀតថា . កំណែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីស្នូលក្នុងការកសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាង អភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ និងធនធានមនុស្សក្នុងវិស័យសាធារណៈ ធ្វើជាបង្អែករឹងមាំដល់ផ្នែកឯកជន និងបង្ក លក្ខណៈធានាដល់ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិ។ ក្នុងកម្មវិធីកំណែទម្រង់ទាំងអស់អាច អនុវត្តសម្រេចជោគជ័យទៅបាន គឺអាស្រ័យដោយការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធទាំងអស់ នៅគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដោយមានការគាំទ្រពីប្រជាជន និងសង្គមជាតិទាំងមូល។

បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់អំពី មន្ទីរមុខងារសាធារណៈខេត្ត មានតួនាទី និងភារកិច្ចជួយគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយ ស្តីពី សេវាសាធារណៈ គោលនយោបាយ ស្តីពី ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ គោលនយោបាយ ស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនានា ដើម្បី ការអភិវឌ្ឍវិស័យមុខងារសាធារណៈ ដើម្បីការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ផ្អែកតាមច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម ស្រ៊ន សំឫទ្ធី ក៏បានជំរុញក្នុងកិច្ចប្រជុំពិភាក្សានេះ លោក លោកស្រី ត្រូវចូលរួមឲ្យបានពេញលេញ យកចិត្តទុកដាក់ ស្តាប់ និងមានការសួរបញ្ជាក់ឲ្យបានច្បាស់លាស់នូវចម្ងល់ទាំងឡាយ ដើម្បីយកទៅអនុវត្តន៍ការងារជាក់ស្តែងបាន ប្រកបដោយប្រសិទ្ធិភាព និងគុណភាព ជាពិសេសធ្វើអោយមានភាពងាយស្រួល និងឆាប់រហ័សក្នុងការរៀបចំឯក សារផ្សេងៗ ដើម្បីបម្រើឲ្យផលប្រយោជន៍ជូនលោកគ្រូ អ្នកគ្រូ។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង