មន្ទីរសុខាភិបាលខេត្ត ធ្វើយុទ្ធនាការ បាញ់ថ្នាំសំលាប់មេរោគ បង្ការជំងឺកូវីដ ១៩ ក្រោមការណែនាំរបស់អភិបាលខេត្ត


ខេត្តស្ទឹងត្រែង៖ ដោយបានការណែនាំពី ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារនៃមន្ទីរសុខាភិបាល សហការជាមួយកងកំលាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ធ្វើយុទ្ធនាការបាញ់ថ្នាំសំលាប់មេរោគ នៅក្រុងស្ទឹងត្រែង។
ការបាញ់ថ្នាំ ដើម្បីសំលាប់មេរោគ និងការពារជំងឺកូវីដ-១៩ បានធ្វើឡើងក្រោមការដឹកនាំរបស់ លោក ប្រធានមន្ទីរសុខាភិបាល អនុប្រធានមន្ទីរសុខាភិបាល បាញ់ថ្នាំសំលាប់មេរោគ នៅគោលដៅសំខាន់ ក្នុងក្រុងស្ទឺងត្រែង។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធាមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង បានឱ្យថា៖ ការបាញ់ថ្នាំនេះ គឺធ្វើឡើងនៅតាមផ្លូវសាធារណៈ និងនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ហើយថ្នាំដែល បាញ់គឺនាំមកពីប្រទេសចិន វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកំចាត់មេរោគ។
លោកអនុប្រធានមន្ទីរបានមានប្រសាសន៍បន្តថា ៖ វិធានមាន២សំខាន់ៗ គឺការអប់រំ និងការអនុវត្តផ្ទាល់តែម្តង គឺធ្វើយ៉ាងម៉េច កុំឱ្យជំងឺកូវីដ ឆ្លងដល់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់សំរាប់បងប្អូនប្រជាពលរដ្ឋ គឺអនុវត្តតាមវិធានសុខាភិបាលឱ្យបានម៉ត់ចត់ និងអនុវត្ត៣កុំ ៣ការពារ។
ការចុះបាញ់ថ្នាំ របស់វិធានសុខាភិបាលនេះ គឺសង្កេតឃើញថា ប្រពលរដ្ឋ និងអាជីករនៃផ្សារ សាមគ្គីស្ទឹងត្រែងបានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួយស្រួល ដល់មន្រ្តីមានសមត្ថកិច្ច ចុះអនុវត្តការងារ នៃការបាញ់ថ្នាំសំលាប់មេរោគនេះ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង