ទំព័រដើមផ្សេងៗ ផ្សេងៗព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលប្រចាំខែកញ្ញនិងត្រីមាសទី៣ ឆ្នាំ២០១៩និងលើកទឹសដៅការងារបន្ត អត្ថបទ៖ មន្ទីរព័ត៍មាន ខេត្តស្ទឹងត្រែង Thursday 3 October 2019 0 1629 FacebookTelegramPinterestPrint ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញានិងត្រីមាសទី៣ឆ្នាំ២០១៩ និងលើកទឹសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធនាៗក្នុងខេត្ត។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា និងត្រីមាសទី៣ ព្រមទាំងត្រួតពិនិត្យលទ្ធផលការងារសម្រេចបានតាមរយះការអនុវត្តសកម្មភាពការងាររបស់មន្ទីរវិស័យ សមត្ថកិច្ចជំនាញ ចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការរក្សាសុខសណ្តាប់ធ្នាប់និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព និងស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍន៍ខេត្តរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាងខេត្តនាំឲ្យខេត្តសម្រេចបាននូវសមិទ្ធិផលផ្លែផ្កាជាបន្តបន្ទាប់ រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា ឈានទៅរកការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះឯកឧត្តមក៏នៅតែក្រើនរំលឹកថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីរាជការទាំងអស់ទូទាំងខេត្តស្ទឹងត្រែងសាមគ្គីភាពគ្នា ឯកភាពគ្នា បន្តលើកកម្ពស់សេវាសាធារណៈអោយកានតែមានប្រសិទ្ធិភាព ទប់ស្កាត់អោយបានរាល់បទល្មើសនាៗពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបន្ថែមទៀតតាមរយះការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពអោយបានស៊ីជម្រៅ ក្តាប់អោយបាននូវសភាពការមិនប្រក្រតីណាមួយដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ធ្វើយ៉ាងណារក្សាការពារអោយបាននូវជាតិ សាសានា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចអគ្គមហាសនាបតិតេជោ ហ៊ុន សែន។ Share FacebookTelegramPinterestPrint Previous articleពិធីប្រកាសប្រធាន អនុប្រធានការិយាល័យដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបុរីអូស្វាយសែនជ័យNext articleទិវាមនុស្សចាស់នៅខេត្តស្ទឹងត្រែងត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ គាំទ្រសុខមាលភាពមនុស្សចាស់ គឺជាកាត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំទ្រសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមាជាតិនៅកម្ពុជា អត្ថបទពាក់ព័ន្ធ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ឯកឧត្តម សរ សុពុត្រា អភិបាល បណ្តាញសង្គម24,160FansLike0SubscribersSubscribe អត្ថបទចុងក្រោយ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមអបអរសាទរខួបលើកទី៥០ ទិវារំដោះខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព័ត៌មាន មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណ:សម្រាប់ឆ្នាំ២០២៤_២០២៥ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកកក្តៅចំពោះប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា។ ព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥ Load more វិទ្យុស្ទឹងត្រែង