រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំជាមួយមន្ទីរអង្គភាព ជុំវិញខេត្ត ដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារ ប្រចាំខែមិនា និងត្រីមាសទី១



ខេត្តស្ទឹងត្រែង៖ កិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលមានការចូលរួមពី ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអភិបាលក្រុង ស្រុក ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទៅលើសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការបង្កាទប់ស្កាត់ទៅលើជំងឺកូវីដ-១៩ ដោយលើកឡើងពីការប្រមូលអាជីករ ក្នុងផ្សារ ស្ទឹងត្រែង និងអ្នកលក់នុំ ចំណី តាមម៉ូតូ កម្មករនានា មកចាក់វាក់សាំង បង្កាជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ព្រោះប្រជាពលរដ្ឋទាំងនោះងាយរងគ្រោះមុនគេ នៃការឆ្លងជំងឺ កូវីដ ១៩នេះ។

ឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ផងដែរថា ទោះបីខេត្តស្ទឹងត្រែង មិនទាន់មានការហាមឃាត់ ការធ្វើដំណើរយ៉ាងណាក្តី តែមន្រ្តីដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត អនុវត្តនូវការ ពិនិត្យ ទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូល ភូមិសាស្រ្តខេត្ត ដោយឱ្យគោរព តាមវិធាន សុខាភិបាល គិតគូដល់សុខភាពប្រជាពលរដ្ឋជាចម្បង ជាពិសេស ការចាក់វ៉ាក់ សាំង ជូនពួកគាត់ ទោះក្នុងកាលៈ ទេសៈណាក៏ដោយ មន្រ្តីពេទ្យ ត្រូវមានអត្តចរិកទន់ភ្លន់ ទៅលើប្រជាជនគ្រប់រូប។

ឯកឧត្តម ម៉ុម សារឿន បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ជាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ដែលសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យឱ្យគ្រប់កន្លែង នៅទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន ត្រូវមាន វិធានការជាបន្ទាន់ រក្សានូវគម្លាត ក្នុងន័យការពារសុវត្ថភាព នៃការចម្លងជំងឺ កូវីដ ១៩នេះ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង