រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំប្រកាសប្រធាន អនុប្រធាន ការិយាល័យចំណុះមន្ទីរអង្គភាពជំវិញខេត្ត និងប្រធាន អនុប្រធានមណ្ឌលសុភាពមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត

ស្ទឹងត្រែង៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសប្រធាន អនុប្រធាន ការិយាល័យចំណុះមន្ទីរអង្គភាពជំវិញខេត្ត និងប្រធាន អនុប្រធានមណ្ឌលសុភាពមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សរុបចំនួន៥២នាក់។

ពិធីប្រកាសបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, និងលោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថាការរៀបចំមុខតំណែងមន្ត្រីរាជការនៅតាមរចនាសម្ព័ន្ធនីមួយៗ គឺជាដំណើការជាធម្មតា ក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋបាលមួយ អង្គភាពមួយ ដើម្បី ធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលជូនអង្គភាព និងប្រទេសជាតិ ហើយកិច្ចការនេះក៏ត្រូវ ពិចាណារដោយយកចិត្តទុកដាក់បំផុត ជាពិសេសគឺមុខងាររបស់មន្ត្រីរាជការត្រូវមានភាព ប្រទាក់ក្រឡាគ្នានឹងជំនាញ បទពិសោធន៍ បុគ្គលិក លក្ខណៈសម្បត្តិការងារ គុណធម៌ និង ឧបនិស្ស័យរបស់មន្ត្រីរាជការ។

លោកបន្តថាការតែងតាំងមន្ត្រីរាជការត្រូវគោរពតាមលិខិតបទដ្ឋានគិតិយុត្តជាធរមាន នៅនិតិវិធីនៃ ការស្នើសុំតែងតាំងមន្ត្រីរាជការស៊ីវិលតាម ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវ បានផ្ទេរមុខងារតាមអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើ ប្រតិភូកម្មអំណាច ឲ្យទៅគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិក បំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សេចក្តីណែនាំលេខ ៧៨៨ មស.សណន ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងមុខងារសារធារណៈ ស្តីពីគោលការណ៍ និងនីតិវិធីនៃការ តែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និង ការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។

ទន្ទឹមនិងនេះលោក ប៉ែន លីណាត បានជំរុញដល់មន្ត្រីរាជការទាំង៥២រូបដែលទើបតែងតាំងមុខតំណែងថ្មីត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងចំណោមថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកម្ពស់ ប្រសិទ្ធភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ក្នុងការរទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីរាជការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងបង្កើនឆន្ទៈ ក្នុងការគិតពីផលប្រយោជន៍រួមជាមូលដ្ឋាន។
ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរអង្គភាពក្នុងដែនសមត្ថកិច្ចឲ្យមាន លើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការបំពេញការងារជូនរដ្ឋ និងប្រជាជន។ ត្រូវយកចិត្តទុកដាក់អនុវត្តតាមបទបញ្ញាត្តិច្បាប់ ប្រកបដោយការទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព យកចិត្តទុកដាក់ដឹកនាំកិច្ចការជំនាញរបស់ ខ្លួនផង កិច្ចការសង្គមផង និងកិច្ចការដែលតម្រូវឲ្យអនុវត្តជាពហុវិស័យផង ពិសេសគឺកិច្ច អន្តរាគមន៍ដោះស្រាយបន្ទាន់ចំពោះសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាជន។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង