រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តភារកិច្ចបន្ត

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តភារកិច្ចបន្ត ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់។

មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្ត ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពរួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អ ជាក់ស្តែងការចូលរួមថែរក្សាការងារសន្តិសុខសណ្តាប់ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងរដ្ឋសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុកនាពេលកន្លងមកឲ្យប្រព្រឹត្តទៅដោយភាពរលូន មានសន្តិសុខសណ្តាប់ធ្នាប និងសុវត្តិភាពល្អ។

ឯកឧត្ត ស្វាយ សំអ៊ាង អភិបាលខេត្ត បានជំរុញបានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅតាមក្រុង/ស្រុកនានាក្នុងខេត្តស្ទឹងត្រែង និងណែនាំដល់មន្ទីរអង្គភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ឯកភាពផ្ទៃគ្នា ក្នុងការងារអនុវត្តការងារ ដើម្បីឲ្យខេត្តស្ទឹងត្រែងបន្តឆ្ពោះទៅកាន់ការអភិវឌ្ឍជាបន្តទៀត។

គួបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តភារកិច្ចការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែងនេះដែរ អង្គប្រជុំបានពិភាក្សានិងត្រួតពិនិត្យយ៉ាងច្បាស់លាស់នៅលើរបាយការណ៍ផែនការសកម្មភាពការងារប្រចាំខែរបស់មន្ទីរអង្គភាពនីមួយៗ ដើម្បីបន្តដាក់ជូនដល់ក្រុមប្រឹក្សាខេត្តសម្រេចនិងអនុម័ត។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង