ទំព័រដើមផ្សេងៗ ផ្សេងៗព័ត៌មាន អភិបាលខេត្តស្ទឹងត្រែងចាត់ទុកថាការប្រកាសដាកឲ្យដំណើរការរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុកថ្មីជាព្រឹត្តិការប្រវត្តិសាស្ត្រនៃការកំនែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ។ អត្ថបទ៖ មន្ទីរព័ត៍មាន ខេត្តស្ទឹងត្រែង Friday 14 February 2020 0 1901 FacebookTelegramPinterestPrint ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ម្សិលមិញនេះ។ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ” នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលរាជរដ្ខាភិបាលសម្រេចបានធ្វើកំណែរទំរង់ប្រព័ន្ធសាធារណៈនៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការសំដៅដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ: ឌែលនៅគៀតជិតប្រជាពលរដ្ឋ”។ ឯកឧត្តម ម៉ុម សារឿន បន្តថា តាមរយៈការផ្ទេរសិទ្ធិអំណាចនេះរដ្ឋបាលក្រោមជាតិដែលគៀកនឹងប្រជាពលរដ្ឋមានសិទ្ធិអំណាចក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ចាត់ចែង ប្រើប្រាស់សិទ្ធិអំណាច និងធនធាន សម្រាប់ផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋដោយមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៍សង្គម។ ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការងារស្របតាមការផ្ទេរសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ម៉ុម សារឿន បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សូមបញ្ជាក់ផងដែរក្នុងឱកាសរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ក៏មានការប្រកាស់មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធថ្មីក្នុងនោះស្រុកសេសានមានចំនួន៤០រូបនិងរចនាសម្ព័ន្ធថ្មីស្រុកថាឡាបរិវ៉ាតមានការប្រកាស នាយក នាយករងរដ្ឋបាលសាលាស្រុក ២រូប និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធថ្មី ៣៨រូបផងដែរ៕ Share FacebookTelegramPinterestPrint Previous articleឯកឧត្តម ម៉ុម សារឿន ចុះត្រួតពិនិត្យប្រព័ន្ធវិធានការបង្ការជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា រឺ កូវិត 19 ( Corona_Covid.19 ) នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រំដែន កម្ពុជា_ឡាវNext articleឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តចុះ ពិនិត្យវឌ្ឍនភាពនៃកាសាងសង់ផ្លូវ ស្ពាននៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង អត្ថបទពាក់ព័ន្ធ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ឯកឧត្តម សរ សុពុត្រា អភិបាល បណ្តាញសង្គម24,160FansLike0SubscribersSubscribe អត្ថបទចុងក្រោយ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមអបអរសាទរខួបលើកទី៥០ ទិវារំដោះខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព័ត៌មាន មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណ:សម្រាប់ឆ្នាំ២០២៤_២០២៥ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកកក្តៅចំពោះប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា។ ព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥ Load more វិទ្យុស្ទឹងត្រែង