ទំព័រដើមផ្សេងៗ ផ្សេងៗព័ត៌មាន អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធចុះសិក្សាស្រាវជ្រាវប្រវត្តិដីមានទំនាស់ជុំវិញវត្តភ្នំស្ទឹងត្រែង អត្ថបទ៖ មន្ទីរព័ត៍មាន ខេត្តស្ទឹងត្រែង Friday 4 October 2019 0 1615 FacebookTelegramPinterestPrint ឯកឧត្តម ម៉ុម សារឿន បានណែនាំឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរក្រុង និងសង្កាត់ ចុះសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីប្រវត្តដីដែល ប្រជាពលរដ្ឋតាំង លំនៅដ្ឋានជុំវិញវត្តភ្នំស្ទឹងត្រែងចំនួន២០គ្រួសារៗ។ សូមបញ្ជាក់ថាបញ្ហាទំនាស់ដីធ្លីបានកើតឡើងជាច្រើនឆ្នាំមកហើយនៅម្តុំវត្តភ្នំស្ទឹងត្រែង ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ដោយទំនាស់នេះកើតឡើងវាងគណៈកម្មាការអាចារ្យវត្តនិងប្រជាពលរដ្ឋចំណុះជើងវត្ត។ ក្នុងឱកាសជួបប្រជុំដោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាររសៀលថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍ថា បញ្ហាទំនាស់ដីបានកើតឡើងរុំំារ៉ៃជាយូណាស់មកហើយ មុនពេលដែលឯកឧត្តមកាន់តំណែងជាអភិបាលខេត្តម្លេះ ដោយពុំមានការដោះស្រាយ រហូតមកដល់ពេលដែលអាជ្ញាធរជំនាញបានប្រកាសដាក់ជា តំបន់វិនិច្ឆ័យសម្រាប់ធ្វើការវាស់វែង ទើបមានការសើរើឡើងវិញ នៅពេលគណៈកម្មាការអាចារ្យវត្តនិងចៅអធិការវត្តមិនយល់ព្រមឱ្យប្រជាពលរដ្ឋជុំវិញបរិវេណប្រមាណ២០គ្រួសារធ្វើការវាស់វែង ទើបកើតមានការកើតទុក្ខសុខចិត្ត។ ឯកឧត្តមបន្តថា អាជ្ញាធរខេត្តមិនអាចធ្វើសេចក្តីសម្រេចណាមួយឡើយចំពោះបញ្ហាទំនាស់ដីខាងលើ មានតែឱ្យខាងជំនាញដែលមានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវឡើងវិញ និងរាយការណ៍ទៅកាន់រាជរដ្ឋាភិបាលដើម្បីសម្រេច ព្រោះដីប្រជាពលរដ្ឋរស់នៅជាដីរបស់វត្តដែលមានច្បាប់ត្រឹមត្រូវ។ លោក ស្រង់ សំអាត ប្រជាពលរដ្ឋដែលមានទំនាស់ដីបានឱ្យដឹងថាលោកមករស់នៅលើដីនេះចាប់តាំងពី១៩៩៤មកម្លេះ ដោយកាលនោះពុំទាន់មានវត្តភ្នំឡើងមានតែសំណាក់ធម៍មួយប៉ុណ្ណោះ ។លោកបញ្ជាក់ថាកាលនោះនៅម្តុំវត្តភ្នំនេះគឺធ្លាប់មានប្រជាពលរដ្ឋមករស់នៅមុនច្រើនគ្រួសាររួចមកហើយ ដោយខ្លះមករស់នៅចាប់តាំងពីឆ្នាំ១៩៨០ និងខ្លះទៀត១៩៨៧។ លោកថាអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋកើតទុកមិនសុខចិត្តនោះ គឺដោយសារព្រះចៅអធិការវត្តភ្នំព្រះនាម អ៊ីត វីន មិនយល់ព្រមឱ្យមានការវាស់វែងដីធ្លីលើដីដែលគាត់កំពុងរស់នៅ ដោយចៅអធិការបានបដិសេធចំពោះប្រជាពលរដ្ឋខាងមុខវត្ត តែដោយឡែកចំពោះប្រជាពលរដ្ឋដែលតាំងលំនៅខាងក្រោយវត្តបែជាចៅអធិការវត្តមិនបដិសេធ។ ចំពោះបញ្ហានេះដែរ ព្រះចៅអធិការវត្តភ្នំព្រះតេជគុណ អ៊ីត វីន មានថេរៈដីការថា ព្រះអង្គនិងគណៈកម្មារការអាចារ្យវត្តមិនហ៊ានសម្រេចនិងសហការវាស់វែងឡើយព្រះជាដីរបស់វត្តស្ថិតនៅក្នុងច្បាប់ត្រឹមត្រូវ ហេតុនេះមានតែរកអាជ្ញាធរឲ្យជួយដោះស្រាយលើបញ្ហានេះ ហើយបើទោះជាទុកបញ្ហានេះទៅមុខចៅអធិការវត្តជំនាន់ក្រោយព្រះអង្គក៍មិនហ៊ានសម្រេចនិងសហការក្នុងការវាស់វែងដែរ។ លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានលើកឡើងថា ការពិតដីវត្តភ្នំនេះក្នុងអំឡុងឆ្នាំ១៩៧៩ក្រោយរំដោះគឺស្ថិតនៅក្រោមការកាន់កាប់របស់ជំនាញវៀតណាមរហូតដល់ឆ្នាំ១៩៨៩ ជំនាញវៀតណាមប្រគល់ជូនយោធភូមិភាគទី១ និងបន្តប្រគល់ជូនគណៈកម្មការអាចារ្យវត្តនៅក្នុងឆ្នាំ២០០០ដែលមានទំហំក្បាល១៥០ ម៉ែត្រ បណ្តោយ២៧៥ម៉ែត្រ។ លោកថាមន្ត្រីជំនាញនិងបន្តចុះស្រាវជ្រាវបន្ថែមទៀតដើម្បីជូនដល់ថ្នាក់ដឹកនាំបានដឹងជ្រាបនិងមានដំណោះស្រាយល្អប្រសើរណាមួយ ធ្វើយ៉ាងណាមិនឲ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង។ សូមបញ្ជាក់ថាដីវត្តភ្នំស្ទឹងត្រែងមានច្បាប់ត្រឹមត្រូវមែន តែក៍មិនទាន់មានប្លង់នៅឡើយដែរ។ Share FacebookTelegramPinterestPrint Previous articleច្បាស់ជាកក្រើក! ពិធីបុណ្យ <<ប្រណាំងទូក-ង ខេត្តស្ទឹងត្រែង» លើកទី៣ នឹងមកដល់ក្នុងពេលឆាប់ៗនេះ!Next articleសហភាពសហព័ន្ធយុវជនកម្ពុជានាំយកអំណោយមនុស្សធម៌មកចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន ២.០១០គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អត្ថបទពាក់ព័ន្ធ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ឯកឧត្តម សរ សុពុត្រា អភិបាល បណ្តាញសង្គម24,160FansLike0SubscribersSubscribe អត្ថបទចុងក្រោយ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមអបអរសាទរខួបលើកទី៥០ ទិវារំដោះខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព័ត៌មាន មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណ:សម្រាប់ឆ្នាំ២០២៤_២០២៥ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកកក្តៅចំពោះប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា។ ព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥ Load more វិទ្យុស្ទឹងត្រែង