ឯកឧត្តមអភិបាលខេត្ត ជម្រុញអោយ មន្រ្តីមានសមត្ថកិច្ច ត្រូវអនុវត្ត តាមវិធានការណ៍រដ្ឋបាលខេត្ត អោយបានហ្មត់ចត់ ដើម្បីទប់ស្កាត់ការរាលដាល ជំងឺកូវីដ ១៩ ចូលមកភូមិសាស្រ្តខេត្តស្ទឹងត្រែង។



ខេត្តស្ទឹងត្រែង៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែមេសា ឆ្នាំ២០២១ ដែលមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញ ខេត្ត ។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ជម្រុញអោយ មន្រ្តីមានសមត្ថកិច្ច ត្រូវអនុវត្ត តាមវិធានការណ៍រដ្ឋបាលខេត្ត អោយបានហ្មត់ចត់ ដើម្បីទប់ស្កាត់ការរាលដាល ជំងឺកូវីដ ១៩ ចូលមកភូមិសាស្រ្តខេត្តស្ទឹងត្រែង។
ទោះបីជាខេត្តស្ទឹងត្រែងមិនទាន់មានការរាលដាល ជំងឺកូវីដ ១៩ មួយករណីណាក៏ ដោយ តែឈលើស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ឯកឧត្តម អភិបាលខេត្ត គឺបានគិតគូ ដាក់ចេញនូវវិធានការនានា ដើម្បីបង្កាទប់ស្កាត់ កុំឱ្យជំងឺដ៏កាចសាហាវនេះ ឆ្លងចូលក្នុង សហគមន៍ នៃទឹកដីខេត្តស្ទឹងត្រែង។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា នៅក្នុងដំណាក់កាល នៃការបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើណ៍រ ការបិទរមណីយដ្ឋាន ទេសចរ ការផ្អាក់សកម្មភាពអាជីវកម្មលក់ដូរអាហារ ភេសជ្ជៈ អាហារដ្ឋាន និងការបញ្ចប់ការផ្អាក់ការការធ្វើចរាចរណ៍ចន្លោះម៉ោង ៨យប់ ដល់ម៉ោង៥ព្រឹក តាមសេចក្តីសម្រេចលេខ៤១ ដាក់ចេញដោយរដ្ឋបាលខេត្តយ៉ាងណាក៏ដោយ ក៏រដ្ឋបាលខេត្តបានចេញនូវសេចក្តីណែនាំ លេខ០០៣ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឱ្យមន្ទីរអង្គភាព ក្រុមគ្រូពេទ្យ កង កំលាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តវិធានការរដ្ឋបាលខេត្ត និងវិធានការសុខាភិបាលទទួលបានលទ្ធផលល្អប្រសើរ ម៉ឺងម៉ាត់ ហ្មត់ចត់ និង ប្រសិទ្ធភាព
ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្តថា អាជ្ញាធរ ក្រុងស្រុក ត្រូវចាត់ការដាក់ កំលាំងនគរបាល កងអាវុធហត្ថ ក្រុមគ្រូពេទ្យ តាមបណ្តាគោលដៅព្រំប្រទល់ ខេត្តនិងខេត្តពិនិត្យលើអ្នកដំណើរឱ្យហ្មត់ចត់ ដើម្បីបង្កា និងជៀសវាងការចម្លងរោគកូវីដ១៩ ចូលភូមិ សាស្រ្តខេត្តស្ទឹងត្រែង។
ឯកឧត្តមអភិបាលខេត្ត ម៉ុម សារឿន បានបង្គាប់ឱ្យមន្រ្តី ក្រោមឱវាទ ត្រូវទៅចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ ១៩ ទាំងអស់គ្នា បើមន្រ្តីក្រោមឱវាទណាមួយមិនបានចាក់ទេ មិនឱ្យចូលធ្វើការ រឺចូលក្នុងអង្គប្រជុំឡើយ។
លោក ដួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងស្នើសុំ ឱ្យមានការបាញ់ថ្នាំកំចាត់មេរោគ នៅតាមទីសាធារណៈ គោលដៅសំខាន់ៗ មួយសប្តាហ៍ឱ្យបានមួយដង ដើម្បីសំលាប់មេរោគ និងជំងឺដ៏កាចសហាចនេះ។
គូសបញ្ជាក់ថា៖ កន្លងមក តាមវិធានរដ្ឋបាលខេត្ត និងតាមការណែនាំពី ឯកឧត្តម អភិបាលខេត្ត មន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកំលាំង ប្រដាប់ អាវុធ បានចុះប្រតិបត្តិការ បាញ់ថ្នាំកំចាត់មេរោគ ជាញឹកញាប់ នៅទីសាធារណៈ និងទីតាំង សំខាន់ៗ ជាពិសេសនៅជុំវិញផ្សារស្ទឹងត្រែង ក្នុងស្មារតីដើម្បីទប់ស្កាត់ កំចាត់នៅជំងឺដ៏កាច សាហាវនេះ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង