ទំព័រដើមផ្សេងៗ ផ្សេងៗព័ត៌មាន ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តចុះ ពិនិត្យវឌ្ឍនភាពនៃកាសាងសង់ផ្លូវ ស្ពាននៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង អត្ថបទ៖ មន្ទីរព័ត៍មាន ខេត្តស្ទឹងត្រែង Monday 17 February 2020 0 1841 FacebookTelegramPinterestPrint នៅថ្ងៃអាទិត្យ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី១៦ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងរួមដំណើរដោយមន្ត្រីរាជការ ក្រោមឱវាទអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃកាសាងសង់ផ្លូវកៅសូ DBST ១ខ្សែរប្រវែង៣.០០០ម៉ែត្រ និងស្ពានបេតុងចំនួន២កន្លែង ហើយបច្ចុប្បន្នបាននិងកំពុងសាងសង់ផ្លូវកៅស៊ូDBST ១ខ្សែរប្រវែង៦.០០០ម៉ែត្របន្តទៀត និងស្ពានមួយកន្លែង(ពីស្ពានឈើដែលចាស់ទ្រុឌទ្រោមទៅជាស្ពានដែកបាឡេក្បាលតុង) ដែលស្ថិតនៅក្នុងភូមិកំភុន និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសានខេត្តស្ទឹងត្រែង ដែលជាចំណងដៃថ្មីមួយទៀតជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណអភិបាលខេត្តក៏បានជំរុញអោយក្រុមការងារស្ថាបនាផ្លូវ ស្ពានទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តការងារអោយបានសមស្របតាមលក្ខណៈបច្ចេកទេស ធានាការប្រើប្រាស់អោយបានរឹងមាំយូអង្វែង ជាពិសេសត្រូវខិតខំសំរេចអោយឆាប់រហ័សដើម្បីបង្ករលក្ខណៈងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋយើងបានធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ និងងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយនាំយកកសិផលមកលក់ដូនៅផ្សារធំក្នុងខេត្តទៀតផង ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានមានបញ្ជាក់ថា៖ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន លូ កាត់ទទឹងថ្នល់នេះ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនដល់បងប្ងូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៏ដែលធ្វើដំណើរមកកម្សាន្តនៅទីនេះមានភាពងាយស្រួលច្រើនជាងមុន ដោយសារស្រុកទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើន មានផ្លូវក្រាលកៅស៊ូ ស្ពានថ្មីៗ ហើយសមិទ្ធិផលទាំងអស់នេះគឺបានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានធ្វើអោយមានការអភិវឌ្ឍន៏ ប្រកបដោយសន្តិភាពគ្រប់ទីកន្លែងទាំងអស់ ។ Share FacebookTelegramPinterestPrint Previous articleអភិបាលខេត្តស្ទឹងត្រែងចាត់ទុកថាការប្រកាសដាកឲ្យដំណើរការរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុកថ្មីជាព្រឹត្តិការប្រវត្តិសាស្ត្រនៃការកំនែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ។Next articleឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីអភិសេក រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង អត្ថបទពាក់ព័ន្ធ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមអបអរសាទរខួបលើកទី៥០ ទិវារំដោះខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម សរ សុពុត្រា អភិបាល បណ្តាញសង្គម24,160FansLike0SubscribersSubscribe អត្ថបទចុងក្រោយ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមអបអរសាទរខួបលើកទី៥០ ទិវារំដោះខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព័ត៌មាន មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណ:សម្រាប់ឆ្នាំ២០២៤_២០២៥ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកកក្តៅចំពោះប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា។ ព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមទទួលក្រុមហ៊ុន Influence Media ចុះមកផ្តិតយកសកម្មភាព និងរូបភាពនានា សំដៅជំរុញវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង Load more វិទ្យុស្ទឹងត្រែង