ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែងអញ្ជើញបញ្ចុះបឋមសិលាអគារមណ្ឌលសុខភាពឃុំកាំងចាម

នៅរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង បានអញ្ជើញបញ្ចុះបឋមសិលាអគារមណ្ឌលសុខភាព មួយកន្លែង ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត គណៈអភិបាលស្រុកថាឡាបរិវ៉ាត់ អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ។

មណ្ឌលសុខភាពដែលឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង បានអញ្ជើញបានអញ្ជើញបញ្ចុះបឋមសិលានាពេលនេះមានទំហំ១០ម៉ែត្រx១២ម៉ែត្រ និង៦បន្ទប់ សម្រាប់បម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងឃុំកាំងចាម ដែលជាតំបន់ដាច់ស្រយោល និងពំុទាន់មានមណ្ឌលសុខភាពប្រើប្រាស់៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង