ឯកឧត្តម អភិបាលខេត្ត៖ សូមកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម


ខេត្តស្ទឹងត្រែង៖ នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”ក្នុងស្រុកសេសាន នាពេលកន្លងមកថ្មីៗនេះ
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ឲ្យបានទាន់ពេលវេលា ឲ្យដូចភ្លៀងរលឹម ពង្រឹងការអនុវត្តយន្តការថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺគោលនយោបាយលេខ ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្តីពីគោលនយោបាយ ”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងមូលដ្ឋាន តាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អ ទាំង៧ឃុំ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកសេសាន អធិការនគរបាលស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ និងស្មៀនឃុំទាំង៧ នៃស្រុកសេសាន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ទៀតថា បើមន្រ្តីស៊ីប្រាក់ខែរដ្ឋ ហើយមិនមកធ្វើការ គឺស្មើនិងចូលរួមក្នុងការប្រព្រិត្តអំពើពុករលួយ ព្រោះយើងគឺជាមន្ត្រីអនុវត្តច្បាប់ ។

ឯកឧត្តម ម៉ុម សារឿន បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ក្រុង.ស្រុក ទាំងអស់ ត្រូវគិតថា សេវា សាធារណៈ គឺជាផលប្រយោជន៍សមូហភាព មិនត្រូវគិតថា ជាផលប្រយោជន៍បុគ្គលនោះទេ ។បើគិតពីសេវាអទិភាព គឺសេវាសន្តិសុខ ដែលយើងត្រូវអនុវត្ត ពាក់ព័ន្ធទៅនិងគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព គឺត្រូវពង្រឹងកុំឲ្យមានបញ្ហាអសន្តិសុខ។

ក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត បានឱ្យអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង