ទំព័រដើមផ្សេងៗ ផ្សេងៗព័ត៌មាន ឯកឧត្តម ម៉ុម សារឿន អញ្ជើញចុះសួរសុខទុក្ខស្រ្តី ទារក និងកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង អត្ថបទ៖ មន្ទីរព័ត៍មាន ខេត្តស្ទឹងត្រែង Monday 1 July 2019 0 1562 FacebookTelegramPinterestPrint ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នងនាមជាថ្នាក់ដឹកនាំមួយរូប នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង អមដំណើរដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត រួមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខស្រ្តី កុមារតូចៗ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ត ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសជំងឺគ្រុនឈាម។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខ សុខភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសស្រ្តី ទារក និងកុមារដែលជានងាយរងគ្រោះដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារនិងព្យាបាល។ ឯកឧត្ដមមានប្រសាសន៍ផ្តាំផ្ញើរទៅកាន់ប្រជាពលរដ្ឋដែលកំពុងព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងថា សូមឱ្យបងប្អូនទាំងអស់នាំថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅប្រកដោយអនាម័យជុំវិញខ្លួន ទាំងការដេកដើរ និងបរិភោគអាហារនានា ត្រូវមានអានាម័យ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ឯកឧតុ្តមបន្ថែមថាដើម្បីឲ្យកាន់តែសុវត្តិភាពនិងចៀសវៀងមិនឲ្យមានការឆ្លងជំងឺផ្សេងៗ ពីសត្វល្អិតឬមូសខាំជាដើមមាតាបិតាកុមារតូចៗ ត្រូវស្លៀកពាក់ខោអាវវែងឲ្យបានត្រឹមត្រូវជាប់ប្រជាចាំ ព្រមទាំងត្រូវដេកនៅក្នុងមុងជ្រលក់ថ្នាំជានិច្ច។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងក៏បានណែនាំផងដែរទៅកាន់ក្រុមគ្រូពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ព្យាបាលដល់អ្នកជំងឺទាំងអស់ដែលកំពុងសម្រាក់ព្យាបាលក្នងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ហើយមិនត្រូវទុកចោលអ្នកជំងឺណាម្នាក់ឲ្យមានបញ្ហា ដោយមិនទទួលខុសត្រូវនោះឡើយ។ ឆ្លៀតឱកាស ចុះសួរសុខទុក្ខស្រ្តី ទារក និងកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តនិងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកនូវថវិការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថវិការរបស់គណៈកម្មាធិការសាខាកាកបាទក្រកម្ពុជាខេត្ត រួមទាំងថវិការសប្បុរសជននានាផ្តល់ជូន កុមារនិងស្រ្តីកំពុងសម្រាក់ព្យាបាលជំងឺសរុបចំនួន ១៨៣នាក់ ក្នុងម្នាក់ទទួលបាន ១២០.០០០រៀល ក្នុងនោះដែលក៏បានផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តថវិកា ២.០០០.០០០រៀល ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំសប្តាហ៍ទី២៥ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបង្ហាញថា មានអ្នកជំងឺទូទៅសរុប២៧៤នាក់។ ក្នុងនោះអ្នកជំងឺគ្រុនក្តៅស្រួចស្រាវ និងមានសញ្ញាចេញឈាម សង្ស័យមានឆ្លងជំងឺគ្រុនឈាមមានប្រមាណ២៥៦នាក់ ស្រី១២៧នាក់។ ខណៈគ្រែសម្រាប់ឲ្យអ្នកជំងឺសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនូនតែជាង១០០គ្រែប៉ុណ្ណោះ៕ Share FacebookTelegramPinterestPrint Previous articleប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្ទឹងត្រែង ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពជនរងគ្រោះដោយការបាក់រលំអាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលទើបនិងស្គាល់អត្តសញ្ញាណNext articleពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តស្ទឹងត្រែងថ្មីជំនួសលោក អៀង គឹមថុល ដែលបានត្រូវផ្ទេរទៅកាន់ប្រធានសាលាដំបូងខេត្តព្រះវិហារវិញ អត្ថបទពាក់ព័ន្ធ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ឯកឧត្តម សរ សុពុត្រា អភិបាល បណ្តាញសង្គម24,160FansLike0SubscribersSubscribe អត្ថបទចុងក្រោយ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ឃុំ/សង្កាត់ ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ព័ត៌មាន សិក្ខាកាម មកពីខេត្តក្រចេះ និងស្ទឹងត្រែង បានពង្រឹងសមត្ថិភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរណកម្មសង្គម។ ព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ ជាបេសកកម្ម អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា ។ ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមអបអរសាទរខួបលើកទី៥០ ទិវារំដោះខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព័ត៌មាន មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ និងរៀបចំឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់របបប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹៈស្ថានសិក្សារសាធារណ:សម្រាប់ឆ្នាំ២០២៤_២០២៥ ព័ត៌មាន រដ្ឋបាលខេត្តស្ទឹងត្រែងសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកកក្តៅចំពោះប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា។ ព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ព័ត៌មាន ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥ Load more វិទ្យុស្ទឹងត្រែង