ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តស្ទឹងត្រែងថ្មីជំនួសលោក អៀង គឹមថុល ដែលបានត្រូវផ្ទេរទៅកាន់ប្រធានសាលាដំបូងខេត្តព្រះវិហារវិញ

ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពប្រកាស ឱ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ដោយលោក យ៉ា ណារិន អតីតៈប្រធានសាលាដំបូងខេត្តមណ្ឌលគិរី មកកាន់តំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួសឲ្យលោក អៀង គឹមថុល វិញដែលត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូងខេត្តព្រះវិហារ។

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការនេះ បានធ្វើឡើងនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងនៅក្នុងខេត្តជាច្រើនរូបទៀតផងដែរ។

លោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្តស្ទឹងត្រែងដែលទើបនិងចូលកាន់មុខតំណែងបានឡើងធ្វើការប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ និង សហការធ្វើការងារល្អជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។

លោក បានបន្តថា នឹងខិតខំជំរុញនិងអនុវត្តឱ្យបានទាន់ពេល វេលាតាមសំណូមពររបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគោរព និងជឿទុកចិត្តដល់តុលាការ និងធានាបានការគោរពសិទ្ធិ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ, ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តដោយត្រឹមត្រូវតាមនីតិវិធី និងច្បាប់ជាធរមានក្នុងការបំពេញ តួនាទីភារកិច្ច ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ការពារផលប្រយោជន៍សាធារណៈ ការពារសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងប្រកាន់ខ្ជាប់នូវភាពមិនលំអៀងក្នុងចំណាត់ការរឿងក្តី។

មានប្រសាសន៍លើកឡើងនាឱកាសនោះ ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម ព្រះរាជអាជ្ញា គឹក្នុងគោលបំណងធានា បង្កើន និងពង្រឹងនៃប្រសិទ្ធិភាពការអនុវត្តការងារឲ្យកាន់តែប្រសើរឡើង ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រីដែលមានបទសោធន៍ និងស្នាដៃ ក្នងការអនុវត្តការងារកន្លងមក។

ឯកឧត្តមបន្ថែមថា ចៅក្រមឬព្រះរាជ្ញអាជ្ញាគឺជាតួអង្គមួយដ៏សំខាន់សម្រាប់ផ្តល់យុត្តិធម៍ដល់សង្គមដូច្នេះបុគ្គលដែលជាព្រះរាជអាជ្ញាត្រូវប្រយុទ្ធនូវអំពើរបំពានដោយអយុត្តិធម៏នៅក្នុងសង្គម តាមរយៈការមិនប្រព្រឹត្តអំពើរពុករលួយ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់ទំនុកទុក្ខចិត្តក្នុងប្រព័ន្ធយុត្តិធម៍ពីសាធារណៈជន។

ឯកឧត្តម អង្គវង្ស វឌ្ឍនា បានណែនាំដល់ប្រធានសាលាដំបូងដែលទើបនិងចូលកាន់មុខតំណែងថ្មីឲ្យដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព និងភាពយុត្តិធម៌ ។

គួបញ្ជាក់ផងដែរថាការរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ប្រធានសាលាដំបូងខេត្តស្ទឹងត្រែងនេះធ្វើឡើងយោងតាមព្រះរាជក្រិតលេខ នស/រកត/០៦១៩/៨១១ ឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយបានត្រាសបង្គាប់តែងតាំងនិងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ទរណ៍ និងសាលាដំបូងរាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង