ឯកឧត្តម អ៊ុក ធាវី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែមិថុនា និងលើកទឹសដៅបន្តសម្រាប់ខែកក្កដា

នៅរសៀលថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុក ធាវី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែមិថុនា និងលើកទឹសដៅបន្តសម្រាប់ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិនិត្យលើកិច្ចការងារទាំងឡាយដែលមានការពាក្យព័ន្ធវិស័យព័ត៌មាន និងស្តាប់នូវបញ្ហាប្រឈមដែលកើតមានឡើងក្នុងអង្កភាព។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ទីប្រឹក្សាក្រសួងព័ត៌មាន លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំនុះមន្ទីរ និងមន្ត្រីរាជនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង។

ឯកឧត្តម អ៊ុក ធាវី បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនៅតាមការិយាល័យនីមួយៗនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការអនុវត្តការងារកន្លងមក ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តម ប្រធានបានគូសបញ្ជាក់ថា ភាពរីកចំរើនលើវិស័យព័ត៌មានក្នុងខេត្តស្ទឹងត្រែង ពិសេសក្នុងមន្ទីរព័ត៌មានខេត្ត បានកើតឡើងដោយមានការរួមចំណែកយ៉ាងសំខាន់ពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងគ្រប់ការិយាល័យទាំងអស់នៃមន្ទីរ។

បើទោះជាវិស័យព័ត៌មានកំពុងទៅមុខបានល្អប្រសើរជាងមុនៗយ៉ាងណាក្តី ឯកឧត្តម អ៊ុក ធាវី នៅតែក្រើនរំលឹកជានិច្ចដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារឱ្យទទួលបានជោគជ័យទៅតាមតួនាទីភារកិច្ច និងស្របតាមផែនការដែលបានដាក់ចេញទៅតាមការិយាល័យនីមួយៗ ដោយលោកលើកឡើងថា ” យើងត្រូវបន្តការសាមគ្គីភាពគ្នា ឯកភាពផ្ទៃក្នុងគ្នាបានរឹងមាំ និងរួមសហការគ្នាអនុវត្តការងារជាបន្តទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឱ្យមានភាពរីកចំរើន”។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង