ពិធីប្រកួតកីឡាអុកចត្រង្គតំបន់៣ ដើម្បីឈានទៅប្រកួត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីគឺចាប់ផ្តើមហើយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅសាលរដ្ឋបាលខេត្តស្ទឹងត្រែង


ខេត្តស្ទឹងត្រែង៖សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រេង លោក ម៉ែន គុង នារសៀលថ្ងៃទី១២ ខែមីនា បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រៀមរៀបចំពិធីប្រកួតកីឡាអុកចត្រង្គតំបន់៣ ដើម្បីជ្រើសរើសបេក្ខជនឆ្នើមទៅប្រកួតកីឡាអុកចត្រង្គក្នុងកម្មវិធីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥។
ដើម្បីចូលរួមអបអរសាទរមហាព្រឹត្តិការអង្គរសង្រ្គានឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅខេត្តសៀមរាបខាងមុខ ក្រុមការងារអុកចត្រង្គ នៃគណៈកម្មការរៀបចំព្រឹត្តិការអង្គរសង្រ្គាន នៃ សហភាព សហព័ន្ធ យុវជនកម្ពុជានិងរៀបចំការប្រកួតកីឡាអុកចត្រង្គទូទាំងប្រទេសដោយបែងចែកជា៧តំបន់ ហើយខេត្តស្ទឹងត្រែងជាទីតាំងរៀបចំការប្រកួតតំបន់៣ មានខេត្តក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលយោងតាមស្មារតីអង្គប្រជុំកាលរសៀលថ្ងៃដដែល របស់ ស ស យ ក ខេត្ត គឺនឹងរៀបចំ ការប្រកួតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយយកទីតាំងសាលធំសាលាខេត្តស្ទឹងត្រែងធ្វើការប្រកួតនេះ។
លោក ម៉ែន គុង បានមានប្រសាសន៍ថា៖ ការប្រជុំនៅថ្ងៃនេះ ដើម្បីនាំគ្នាគិតគូត្រៀមទៅសម្របសម្រួល និងរៀបចំដំណើរការនៃកម្មវិធី ប្រកួតកីឡាជម្រុះទៅលើកីឡាករ កីឡាការិនី ដែលពីមុនធ្វើការប្រកួតនៅខេត្តក្រចេះ ឥឡូវខេត្តស្ទឹងត្រែងជាម្ចាស់ផ្ទះក្នុងការក្រកួតតំបន់៣នេះ ដោយសារឯកឧត្តមអភិបាលខេត្តជ្រើសរើសយកគោលដៅនេះតែម្តង ដែលក្រុមការងារត្រូវរៀបចំដោយយកចិត្តទុកដាក់ និងឱ្យល្អបំផុត ដើម្បីជ្រើសបេក្ខជនចូលរួមការប្រកួតនៅខេត្តសៀមរាប ក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន ។
ការប្រកួតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ជាការប្រកួតថ្នាក់តំបន់ តែមិនមែនការប្រកួតកម្មវិធី កីឡាអុកចត្រង្គ មហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥នោះទេ។
ការប្រកួតរយៈពេល១ថ្ងៃពេញ គឺមានការសម្របស្រួលពីលេខាធិការដ្ឋានសហភាព សហព័ន្ធ យុវជន កម្ពុជា និងមានផ្សាយផ្ទាល់ពីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង នៃការរៀបចំកម្មវិធីប្រកួតកីឡាអុកចត្រង្គថ្នាក់តំបន់៣នេះ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង