ខេត្តស្ទឹងត្រែង៖ កីឡាមហាជនពានរង្វាន់អភិបាលខេត្ត ផ្តួមផ្តើមឡើងដោយឯកឧត្តម សរ សុពុត្រា នូវកីឡាចំនួន៥ប្រភេទ រួមមាន កីឡាបាល់ទាត់ ប៉េតង់ បាល់ទះ វាយសី និងកីឡាអុកចត្រង្គ ចាប់ផ្តើមរៀបចំការប្រកួត។
ស្របពេលឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។
ការប្រកួតចាប់ផ្តើមមុនគេគឺកីឡាវាយសី ប្រកួតថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានចំនួន៤០ក្រុម ស្មើនិង៤០ប្រកួត និងការប្រកួតកីឡាអុកចត្រង្គ ប្រកួតថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ មានចំនួន៣០ក្រុម ស្មើនិងចំនួន៣០ប្រកួត។ ដោយឡែកកីឡាបាល់ទាត់ បាល់ទះ និងប៉េតង់ ប្រកួតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះបាល់ទាត់បុរសមាន២២ក្រុម ស្មើ៣៦ប្រកួត បាល់ទះបុរសមាន៩ក្រុម ស្មើ១៤ប្រកួត ប៉េតង់បុរស២៦ក្រុម ស្មើ៤៦ប្រកួត ប៉េតង់នារី១០ក្រុម ស្មើ១៦ប្រកួត។ នេះជាការបញ្ជាក់ពីលោក ហ៊ាង ប៉ូលី ប្រធាន គណៈកម្មការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្ត។
នៅក្នុងពិធីបើកការប្រកួតកីឡាមហាជន ឯកឧត្តម អភិបាលខេត្តបានបានថ្លែងថា៖ មានតែព្រឹត្តិការកីឡានិង សិល្បៈនេះទេ បានបង្ហាញអំពីការរួមចំណែកយ៉ាងធំធេងរបស់កីឡាករ កីឡាការិនី ដើម្បីចូលរួមក្នុងកិច្ចការ សង្គម។
មានមតិផ្តាំផ្ញើ ពីសំណាក់ ឯកឧត្តមអភិបាលខេត្តគឺ ការប្រកួតនេះ កីឡាករ កីឡាការិនី ត្រូវគោរពវិន័យ ពេលវេលា ការកំណត់បទបញ្ជាផ្សេងៗ និងគណៈកម្មការត្រូវមានសុក្រឹតភាពចំពោះកីឡាទាំងអស់ និងចំពោះកីឡាករ និងកីឡាការិនី ត្រូវវឹកហាត់នូវគ្រប់វិញ្ញាសារទាំងអស់ ដើម្បីឱ្យមានភាពរឹងមាំ។
ការប្រកួតកីឡានេះ ជាព្រឹត្តិការណ៍នៃសាមគ្គីភាព ភាតរភាព ជាព្រឹត្តិការណ៍នូវក្តីស្រឡាញ់ ស្នាមញញឹមសំរាប់អ្នកស្ទឹងត្រែង និងសំរាប់កម្ពុជារបស់យើង ស្របទៅនិងប្រសាសន៍របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី មានប្រសាសន៍ គឺកីឡារស់ក្នុងសន្តិភាព ដែលប្រជាជន១នាក់ក្លាយជាកីឡាករ១រូប ស្របពេលខេត្តស្ទឹងត្រែងឥឡូវនេះមានកន្លែងហាត់ប្រាណជាច្រើន ។
ឯកឧត្តមអភិបាលខេត្តសង្ឃឹមជឿជាក់ថា ការប្រកួតកីឡានៃព្រឹកការណ៍មហាជនពានរង្វាន់អភិបាលខេត្តឆ្នាំ២០២៥នេះ គឺដើម្បីសប្បាយផង លេងដើម្បីកីឡានាំមកនូវសុខភាព និងលេងដើម្បីសេចក្តីស្រឡាញ់ សាមគ្គីភាពក្នុងនាមខ្មែរតែមួយ អនាគតតែមួយ និងបន្តរួបរួមគ្នាដើម្បីឱ្យវិស័យកីឡាកាន់តែប្រសើរឡើង និងរួបរួមគ្នាដើម្បីធ្វើឱ្យ យុវជន និងកុមារ ចាប់យកកីឡាជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងកាយសម្បទា រឹងមាំ៕












