ស្ទឹងត្រែង : នៅរសៀលថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៥នេះឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង តំណាងឲ្យឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានអញ្ចើញដឹកនាំកិច្ចប្រជុំ ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងដំណើរការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ បានបេីកកិច្ចប្រជុំស្ដីពីនីតវិធី នឹងគោលការណ៍សំខាន់ៗ នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ។ ដោយកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង និងមានការចូលរួមដោយ អង្គភាពពាក់ព័ន្ទ ព្រមទាំងអស់ លោក លោកស្រី ដែលជា ចៅសង្កាត់ ឃុំ តាមបណ្តាយក្រុង/ស្រុក ជាច្រើនរូប ។
ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដើម្បីពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យស្របតាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានា ដែលបានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ដោយក្នុងនោះ លោកអភិបាលរងខេត្ត បានបន្តថា. ក្នុងដំណើរការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់របស់ខ្លួន ត្រូវឲ្យស្របតាមសេចក្តីណែនាំនៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងដើម្បីពង្រឹងភាពជាម្ចាស់ក្នុងដំណើរការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។
បន្ថែមពីនោះដែរ ឯកឧត្តម ធូ ចាន់ពៅ បានបន្តថា. ស្រមតាមអនុប្រសាសន៍ ណែនាំ ដល់អាជ្ញាធរ ក្រុងស្រុក ឯកឧត្តមអភិបាលខេត្ត លោកបានបញ្ជាក់អំពី ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ សម្រាប់គម្រោង អភិវឌ្ឍន៍ ឃុំ សង្កាត់ ក្នុងឆ្នាំថ្មី ៗ ត្រូវដែល លែងឲ្យមាននូវ គម្រោង ផ្លូវដែល មាន ជាគ្រោះ ក្រហម ដីស ជាដើម ។ ដោយផ្តោតលើ ផ្លូវបេតុង សម្រាប់អភិវឌ្ឍន៍ ក្នុងមូលដ្ឋានរបស់ខ្លួន ។
ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម ធូ ចាន់ពៅ បានវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ អាជ្ញាធរ ក្រុង ស្រុក ឃុំសង្កាត់ ដែលបាន បំពេញ ភារកិច្ចរបស់ខ្លួន ដែលរដ្ឋបាលខេត្តបានដាក់ចេញ ស្របតាម គោលនយោបាលរបស់រាជរដ្ឋាភិបាល អាណត្តិ ទី ៧ បានដាក់ចេញ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសបម្រើ និង បំពេញតំរូវការរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសលើ ហេដ្ឋារចនាសម្ព័ន្ធ មាន ផ្លូវ ស្ពាន សាលា ជាដើម ។


















