ច្បាស់ជាកក្រើក! ពិធីបុណ្យ <<ប្រណាំងទូក-ង ខេត្តស្ទឹងត្រែង» លើកទី៣ នឹងមកដល់ក្នុងពេលឆាប់ៗនេះ!

ស្ទឹងត្រែង៖ បើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា . រដ្ឋបាលខេត្តស្ទឹងត្រែងនិងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានសហការគ្នា ត្រៀមរាប់រៀបចំពិធីបុណ្យ «ប្រណាំងទូក-ង ខេត្តស្ទឹងត្រែង» ជាលើកទី០៣ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលទីតាំងកម្មវិធីដែលបានគ្រោងទុក ស្ថិតនៅមាត់ទន្លេសេកុង ទីរួមខេត្តស្ទឹងត្រែង ( មុខសាលាខេត្តចាស់ ) ក្រុងស្ទឹងត្រែង ។

ក្នុងពិធីបុណ្យអុំទូក នេះក៏មានការប្រណាំងទូកជាច្រើនគូរ ចាប់ពីព្រឹករហូតដល់រសៀល ជាពិសេសមានការបាញ់កាំជ្រួចនាពេលរាត្រីថែមទៀតផង ។

សេចក្តីដូចបានជូនដំណឹងរបស់ រដ្ឋបាលខេត្ត បានសូមអំពាវនាវ និងគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការអាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទាំងអស់អស់ចូលរួមអបអរសាទរទស្សនាកម្សាន្ត សប្បាយ តាមពេលវេលា ដឹងទីកន្លែងខាងលើដោយមេត្រីភាព។ ទន្ទឹមនឹងនេះ ក៏សូមស្នើដល់មន្ទីរអង្គភាព ក្រុង ស្រុក ដែលមានទូក-ង ក្នុងមូលដ្ឋាន នៃខេត្តស្ទឹងត្រែង ដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះប្រណាំងទូកតាមរយៈអនុគណៈកម្មការបច្ចេកទេសសោភ័ណភាពនិងទស្សនីយភាពដែលមាទីតាំងនៅសាលាខេត្តស្ទឹងត្រែង។

ដោយសេចក្តីជូនដំណឹងនេះ ចាត់ទុកជាគោរពអញ្ជើញឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទងអស់ ចូលរួមកម្សាន្តសប្បាយឲ្យបានអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់រងពីបុរាណកាលមក កិត្យានុភាព និងសក្តានុពលនៃខេត្តស្ទឹងត្រែង។

គូសបញ្ជាក់ថា .នេះជាលើកទី០៣ ហើយ ដែលរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបុណ្យប្រណាំងទូក-ង ដោយលើកទី០១ បានធ្វើឡើងក្នុងឆ្នាំ ២០១៧ និងលើកទី០២ ធ្វើឡើង នៅឆ្នាំ២០១៨ ។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង