ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីអភិសេក រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង

អត្ថបទ. គាន កក្កដា
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
18/02/2020

ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូប នៅថ្ងៃទី ១៧ ខែ កុម្ភៈ នេះបានរួមគ្នា ពិធីអភិសេករូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ទុកជាទីសក្ការៈបូជា បួងសួងសុំសេចក្តីសុខ និងដើម្បីរំលឹកពីព្រះគុណ ដែលព្រះអង្គបានដឹកនាំប្រទេស នាសម័យមហានគរ ឲ្យទទួលបានភាពរុងរឿង ។
ព្រះបាទជ័យវរ្ម័នទី៧ ត្រូវប្រវត្តិសាស្រ្តបានចងក្រងទុកថា គឺជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដ៏អង់អាចក្លាហាន ក្នុងការធ្វើសឹកសង្គ្រាមការពារ និងពង្រីកទឹកដីបានយ៉ាងធំទូលាយ ទុកសម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ ដ៏គួរជាទីស្ញប់ស្ញែងបំផុត។ ព្រះអង្គ បានយាងគ្រងរាជសម្បត្តិ និងដឹកនាំប្រទេស អោយទទួលបានភាពល្បីរន្ទឺ នៅពាសពេញសកលលោក នៅក្នុងសតវត្សទី១២ ចន្លោះឆ្នាំ១១៦២ ដល់ឆ្នាំ១២០១ នាសម័យមហានគរដ៏រុងរឿង។
ដើម្បីរំលឹកពីស្នាព្រះហស្ថ របស់ព្រះអង្គ ក្នុងការធ្វើព្រះរាជបូជនីយកិច្ច កសាងទឹកដីក្លាយជាចក្រភពខ្មែរ កាលពីអំឡុងសម័យមហារនគរដ៏រុងរឿងនោះ ទើបវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង បានរួមចិត្ត រួមគំនិតគ្នា កសាងរូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ និងបានបញ្ចប់ការសាងសង់ ទៅដោយជោគជ័យ។ ក្រោមជំនួយ ឧបត្ថម្ភដោយ លោក ដែង ភិរម្យ សង្កាត់ស្រះឬស្សី និងលោកស្រី អ៊ុង សុវណ្ណរី ព្រមទាំងបុត្រ ឧបត្ថម្ភនូវ រូបសំណាក់ ព្រះជ័យវរ្ម័នទី៧ មួយព្រះអង្គ និង ដងទង់ជាតិ ចំនួន ជូនដល់វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ។

នៅថ្ងៃទី ១៧ ខែកុម្ភៈ នេះ បានរៀបចំធ្វើពិធី សែនក្រុងពាលី និងពិធីអភិសេក យាងដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ ចូលមកសន្ថិតលើរូបសំណាក ដើម្បីជួយការពារ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង អោយទទួលបានសេចក្តីសុខ ។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង