អត្ថបទ . លោក គាន កក្កដា
(ស្ទឹងត្រែង)៖ ដោយមានការចង្អល់បង្ហាញ ពីឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងជាគំនិតផ្តួចផ្តើម របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង ព្រមទាំងមានការសហការ ពីមន្ទីរអងគភាពជំរុញខេត្ត នៅថ្ងៃ សៅរ៍ ទី ៣០ ខែ ឧសភា ស្អែកនេះ ពូជគ្រាប់ត្នោត ចំនួន រហូតដល់ ១០០.០០០ គ្រាប់ នឹងត្រូវយកទៅដាំតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា- ឡាវ នៅចំណុច បង្គោលព្រំដែនលេខ ៧៨ ស្ថិតនៅ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
គួរបញ្ជាក់ផងដែរ កម្មវិធី ដាំ ត្នោត តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ឡាវ នេះ ជា លើក ៣ ហើយដោយ លើក១ ប្រើពូជត្នោត ៣០.០០០ គ្រាប់ និង លើកទី២ ប្រើពូជត្នោត ចំនួន ៥០.០០០ គ្រាប់ ។





