មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង រៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិស្រែពោធ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


(ស្ទឹងត្រែង).នាព្រឹកថ្ងៃ២៦ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិស្រែពោធ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង នាយករងរដ្ឋបាលសាលាខេត្ត ចៅសង្កាត់ សមាជិក-សមាជិកា គណៈកម្មការរដ្ឋបាលប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

តាមការបញ្ជាក់របស់ លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង មានក្បាលដីសរុបចំនួន២.៦៩៨ក្បាលដី ដែលមានទំហំសរុបស្មើនឹង ២.៤៣៨,៩៩ ហិកតា និងចំនួនគ្រួសារសរុបមានចំនួន១.៤៨៧ គ្រួសារ៕

លោកបន្តែមថា ការបិទផ្សាយជាសាធារណៈនេះមានរយៈពេល១៥ ថ្ងៃ ហើយពិតជាមានសារៈសំខាន់ណាស់ ដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនមុននឹងចេញប័ណ្ណកម្មសិទ្ធិ។ ការបិទផ្សាយនេះ​ នឹងចាប់ផ្តើមពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០២០ ដើម្បីជៀសវាងកុំឲ្យមានកំហុសឆ្គង ទិន្នន័យដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញបណ្ណកម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែទិន្នន័យនោះឡើយ។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម ម៉ុម សារឿន បានឡើកថា .ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួល
បានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។

ទន្ទឹមនេះ ឯកឧត្តម ម៉ុម សារឿន បានបន្ថែមថា. បងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឲ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ ត្រូវបន្តធ្វើអាជីវឬបង្កបង្កើនផល និងអាស្រ័យផលលើដីនេះ ដើម្បីទទួលបានផលដែលកើតចេញពីដីមានកម្មសិទ្ធិស្របច្បាប់ ប្រសើរជាងការលក់ដ៏ដែលអាចទទួលបានផលតែម្តង ហើយនឹងបាត់បង់ផលនោះជារៀងរហូត។

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង