ឯកឧត្តម អភិបាលខេត្ត ចែក ផ្ទាំងសូឡា ប្រើពន្លឺព្រះអាទិត្យ ដល់ប្រជាពលរដ្ឋ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួម និងមន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅឃុំ កោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំកោះស្នែង ថ្នាក់ដឹកនាំខេត្ត បាននាំអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត គឺផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យចំនួន២០០គ្រឿង និងម៉ុងជ្រលក់ថ្នាំចំនួន ២០០ ចែកជូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ឃុំកោះស្នែងមានចំនួន៤ភូមិ គឺភូមិ កោះស្នែង ភូមិកោះស្រឡៅ ភូមិកោះកី និងភូមិជាំធំ ដែលមានប្រជាពលរដ្ឋ៦៣៥ គ្រួសារ និងមានប្រជាពលរដ្ឋក្រីក្រ ចំនួន១៧៤គ្រួសារ ។

លោកអភិបាលស្រុកបានបន្តថា ក្នុងចំណោមភូមិទាំង៤ នៃឃុំកោះស្នែង គឺ មិនទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយ ដោយសារភូមិសាស្រ្ត គឺជាកោះ ភាគច្រើន ដោយឡែកភូមិជាំធំ អង្គភាពអគ្គិសនីកំពុងរៀបចំតភ្ជាប់បណ្តាញចូលភូមិ។
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពស់ពីរាជរដ្ឋាភិបាល និងការយកចិត្តទុក ដាក់ពីឯកឧត្តម ម៉ុម សារឿន និងអង្គភាពអគ្គីសនី ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ កន្លងទៅ ប្រជាពលរដ្ឋ១៧៧គ្រួសារ ទូទាំងស្រុកបុរីអូរស្វាយសែនជ័យ បានទទួល ការបំពាក់អគ្គីសនី សូឡា ខ្នាតធំចាប់៨០វ៉ាត់ ដល់៣២៥វ៉ាត់ ក្នុងជំហ៊ានទី១ ដោយ ការបង់រំលួសក្នុងគម្រោងមូនិធី អគ្គិសនីភាវរូបនីយកម្ម ជនបទ ដោយមានការ ឧបត្ថម ធន ពីរាជរដ្ឋាភិបាលផងដែរ (គឹរាជរដ្ឋាភិបាលបានចេញថ្លៃដើម១ ចំណែក និងតំលៃនៅសល់ គឺអ្នកជាវបង់រំលួសបន្ថែម ក្នុងនោះឃុំកោះស្នែងក៏បានទទួល ចំនួន៣៨គ្រឿងក្នុងជំហ៊ានទី១នោះផងដែរ។

ដោយឡែកនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ផ្ទាំង សូឡាខ្នាតតូច ដែល អាចប្រើអំពូលបាន២គ្រាប់ និងសាកទូរស័ព្ទបាន ចំនួន២០០គ្រឿង និង មុង ជ្រលក់ថ្នាំចំនួន២០០មុង ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច គតិព្រឹទ្ធបណ្ឌិត ត្រូវបានចែកប្រជាពលរដ្ឋ ចំនួន១៧៤គ្រួសារ សាលាឃុំ បុស្តិ៍ នគរបាល សាលាស្រុកបុរីអូរស្វាយសែនជ័យ។

នាឱកាសនោះផងដែល ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និង សម្តេច គតិព្រឹទ្ធបណ្ឌិត ។
ឯកឧត្តម ម៉ុម សារឿន បានផ្តាំផ្ញើ និងជម្រុញឱ្យប្រជាពលរដ្ឋ ចេះថែរក្សា សុខភាពឱ្យបានល្អ និងការប្រកបរបរកសិកម្ម ឱ្យបានប្រសើរឡើងជាពិសេសការ ដាំដំណាំក្រូចឆ្មារខ្មែរ ក្រូចពោធសាធិ៍ ក្រូចថ្នុង ឱ្យមានការកើនឡើង ព្រោះដីនៅ តំបន់កោះស្នែងអំណោយផលដល់ការដំណាំទាំងនោះ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង